• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងសិង្ហបុរី លើកកំពស់ទំនាក់ទំនងទ្វេភាគី ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីលោកស្រី Halimah Yacob មកកាន់វៀតណាមលើកនេះ ប្រទេសទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពលកកើតឡើងវិញថ្មី។
 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរីលោក Mai Phuoc Dung (រូបថត៖ VNA)

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែតុលា របស់ប្រធានាធិបតីសិង្ហបុរីលោកស្រី Halimah Yacob និងស្វាមីគឺសំដៅលើកកំពស់ទំនាក់ទំនងទ្វេភាគី និងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរីលោក  Mai Phuoc Dung ក្នុងបទសំភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅសិង្ហបុរីអំពីអត្ថន័យនៃដំណើរទស្សនកិច្ចនេះ។

លោកឯកអគ្គរដ្ឋទូត Mai Phuoc Dung បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះមិនត្រឹមតែរឹតបន្តឹងទំនាក់ទំនងនយោបាយដ៏ល្អប្រសើរ និងរឹងមាំរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងជំរុញពាណិជ្ជកម្ម និងវិនិយោគ រួមចំណែកធ្វើឱ្យសិង្ហបុរីបន្តក្លាយជា វិនិយោគិនធំជាងគេនៅវៀតណាម ពីមួយឆ្នាំទៅមួយឆ្នាំ និងកំណើនពាណិជ្ជកម្មទ្វេភាគីខ្ពស់។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២២ ការវិនិយោគសរុបរបស់សិង្ហបុរីនៅវៀតណាមមានទឹកប្រាក់ជាង ៤,៥ ពាន់លានដុល្លារអាមេរិក ហើយពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរសម្រេចបានប្រមាណ ១៥ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ២៥% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ  ២០២១ ។

លោកឯកអគ្គរដ្ឋទូត Mai Phuoc Dung បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីលោកស្រី Halimah Yacob មកកាន់វៀតណាមលើកនេះ ប្រទេសទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពលកកើតឡើងវិញថ្មី។ លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា ក្នុងដំណើរទស្សនកិច្ចនេះ កិច្ចព្រមព្រៀងសហប្រតិបត្តិការថាមពលរវាងប្រទេសទាំងពីរនឹងត្រូវបានចុះហត្ថលេខា បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី ព្រោះថាវៀតណាមមានសក្ដានុពលជាច្រើនសម្រាប់ថាមពលកកើតឡើងវិញ ខណៈដែលសិង្ហបុរីមានតម្រូវការថាមពលកកើតឡើងវិញផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top