• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងសហរដ្ឋអាមេរិកបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើសសរស្តម្ភនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានរំលឹកឡើងវិញនូវប្រវត្តិនៃការបង្កើត និងអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម - អាមេរិក ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានបោះជំហានទៅមុខយ៉ាងធំធេងចាប់តាំងពីពេលប្រក្រតីភាពទំនាក់ទំនងនាឆ្នាំ១៩៩៥ មក។
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son

នារសៀលម្សិលមិញ (ថ្ងៃទី ១៩ ខែកញ្ញា - ម៉ោងក្នុងស្រុក) នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៧៨ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (១៩៤៥ - ២០២៣) និងអបអរសាទរទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហរដ្ឋអាមេរិក រៀបចំដោយស្ថានទូតវៀតណាមប្រចាំនៅទីក្រុងវ៉ាស៊ីនតោន។

នៅក្នុងពិធីនេះ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានរំលឹកឡើងវិញនូវប្រវត្តិនៃការបង្កើត និងអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម - អាមេរិក ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានបោះជំហានទៅមុខយ៉ាងធំធេងចាប់តាំងពីពេលប្រក្រតីភាពទំនាក់ទំនងនាឆ្នាំ១៩៩៥ មក។ លោករដ្ឋមន្ត្រីបានអះអាងថា វៀតណាម និងសហរដ្ឋអាមេរិកនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើសសរស្តម្ភទាំង១០នៃក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានបង្កើតឡើងនាពេលថ្មីៗនេះ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីលោក Joe Biden ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែកញ្ញាកន្លងទៅ។

អញ្ជើញថ្លែងមតិក្នុងពិធីនេះ ប្រតិភូអាមេរិកបានស្វាគមន៍លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មកកាន់សហរដ្ឋអាមេរិក ហើយមានសកម្មភាពទ្វេភាគីប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង។ ភាគីអាមេរិកបានអះអាងថា គណបក្សនយោបាយទាំង ២ គឺ ប្រជាធិបតេយ្យ និងសាធារណរដ្ឋបានគោរពទំនាក់ទំនងជាមួយវៀតណាម គាំទ្រវៀតណាមខ្លាំងមាំមួន ឯករាជ្យ វិបុលភាព និងខ្លួនទីពឹងខ្លួន។ សម្លឹងមើលទៅអនាគត ប្រតិភូអាមេរិកបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាក្នុងការអនុវត្តន៍កិច្ចសហប្រតិបត្តិការយ៉ាងសកម្មលើសសរស្តម្ភទាំងអស់ក្នុងក្របខ័ណ្ឌទំនាក់ទំនងថ្មី ដោយផ្តោតលើវិស័យដូចជា៖ សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការអប់រំ-បណ្តុះបណ្តាល សុខាភិបាល ការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន ជំនះពុះពារលើផលវិបាកនៃសង្រ្គាម.... និងវិស័យថ្មីៗដូចជា៖ ការធានា ខ្សែសង្វាក់ផ្គត់ផ្គង់ ការផ្លាស់ប្ដូរថាមពល បច្ចេកវិទ្យាខ្ពស់ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសនៅក្នុងអនុតំបន់មេគង្គផងដែរ។

មុនពិធីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបសន្ទនាជាមួយសមាជិកព្រឹទ្ធសភាលោក Bill Hagerty និងសមាជិកព្រឹទ្ធសភា លោក Dan Sullivan។ សមាជិកព្រឹទ្ធសភាទាំងពីរជឿជាក់ថា ក្របខ័ណ្ឌទំនាក់ទំនងថ្មីនឹងនាំមកនូវឱកាសសហប្រតិបត្តិការថ្មីជាច្រើនសម្រាប់ប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top