• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងសហគមន៍អន្តរជាតិដោះស្រាយវិបត្តិសន្តិសុខស្បៀង

ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) បានប្រព្រឹត្តទៅកិច្ចប្រជុំក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិស្តីពីសកម្មភាពជំនួយមនុស្សធម៌ឆ្នាំ ២០២៣។
ឯកអគ្គរដ្ឋទូត Le Thi Tuyet Mai (អាវខៀវ) និងក្រុមការងារនៃបេសកកម្មវៀតណាមប្រចចាំទីក្រុងហ្សឺណែវ (រូបថត៖ TTXVN)

កិច្ចប្រជុំនេះរួមមានការពិភាក្សាលើការដោះស្រាយអសន្តិសុខស្បៀងអាហារ និងហានិភ័យកើតមានឡើងនៃភាពអត់ឃ្លានពិភពលោក។  តាងនាមឱ្យវៀតណាមចូលរួមកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត លោកស្រី Le Thi Tuyet Mai ប្រធានតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិផ្សេងទៀត នៅទីក្រុងហ្សឺណែវបានថ្លែងមតិក្នុងវគ្គពិភាក្សាតាមប្រធានបទនិងវគ្គពិភាក្សារួម។

ឯកអគ្គរដ្ឋទូត លោកស្រី Le Thi Tuyet Mai បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការធានាសន្តិសុខស្បៀងពិភពលោក ដោះស្រាយបញ្ហាប្រឈមបន្ទាន់នៃកំណើនអសន្តិសុខស្បៀង ក៏ដូចជាចែករំលែកបទពិសោធន៍ជាមួយប្រទេសដទៃទៀតលើការធានាសន្តិសុខស្បៀងជាតិ។ វៀតណាមចែករំលែកក្តីបារម្ភ និងប្តេជ្ញាចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការដោះស្រាយវិបត្តិសន្តិសុខស្បៀងពិភពលោកដែលកំពុងគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិតមនុស្សរាប់រយលាននាក់ជុំវិញពិភពលោក ជាពិសេសនៅក្នុងប្រទេសក្រីក្រ បណ្តាប្រទេសអភិវឌ្ឍន៍ និងអ្នកដែលរងផលប៉ះពាល់ដោយជម្លោះ គ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត ឬការប្រែប្រួលអាកាសធាតុ។ ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលនៃអសន្តិសុខស្បៀង លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានចាត់ទុកថា ចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការពហុភាគី និងសាមគ្គីភាពអន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយគ្រប់ជ្រុងជ្រោយ និងមានលក្ខណៈជាសកល៕

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាននៅជំនួបធ្វើការ លោកអគ្គលេខាបក្សតូ ឡឹម បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស ជាប្រចាំ និងយូរអង្វែង ក្នុងការងារកសាង ពង្រឹងបក្ស និងប្រព័ន្ធនយោបាយ។

Top