• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និង UAE ឯកភាពជំរុញកិច្ចសហប្រតិបត្តិការ

នាថ្ងៃទី ១១ ខែកុម្ភៈ ក្នុងក្របខ័ណ្ឌចូលរួមកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោកឆ្នាំ ២០២៥ (WGS ២០២៥) នៅប្រទេសអាមីរ៉ាតអារ៉ាប់រួម (UAE) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានអញ្ជើញជួបសន្ទនាជាមួយអនុប្រធានាធិបតី UAE លោក Mansour bin Zayed Al-Nahyan និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស UAE លោក Abdullah binahyaned។

ឧបនាយករដ្ឋមន្ត្រីលោក Bui Thanh Son អញ្ជើញជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីការបរទេស UAE លោក Abdullah bin Zayed Al-Nahyan (រូបភាព៖ ក្រសួងការបរទេស)

ក្នុងជំនួបជាមួយអនុប្រធានាធិបតី UAE ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសលោក  Bui Thanh Son បានស្នើថា ភាគីទាំងពីរសម្របសម្រួលយ៉ាងសកម្មដើម្បីអនុវត្ត និងអនុម័តការប្តេជ្ញាចិត្តដែលបានព្រមព្រៀងដោយថ្នាក់ដឹកនាំជាន់ខ្ពស់ អនុវត្តក្របខ័ណ្ឌភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ និងឆាប់អនុម័តលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) បង្កើតកម្លាំងចលករជំរុញទំនាក់ទំនងទ្វេភាគី ការពារសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យា វិស័យឌីជីថល។

រីឯខ្លួនវិញ អនុប្រធានាធិបតី UAE បានឲ្យដឹងថា លោកបានដឹកនាំទីភ្នាក់ងារ UAE និងមូលនិធិវិនិយោគដើម្បីបង្កើតផែនការសហប្រតិបត្តិការក្នុងបណ្តាវិស័យខាងលើ។

ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស UAE, ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son សង្ឃឹមថា UAE នឹងគាំទ្រវៀតណាមក្នុងការចែករំលែកបទពិសោធន៍  និងគោលនយោបាយទាក់ទាញការវិនិយោគក្នុងដំណើរការកសាង និងប្រតិបត្តិការមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងហូជីមិញ ដាណាង និងតំបន់ពាណិជ្ជកម្មសេរីនៅ Ba Ria Vung Tau, Hai Phong ជាដើម។

រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស UAE បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំ UAE យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយវៀតណាម។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស UAE ស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការងារ ក្នុងកាលៈទេសៈដែល UAE មានតម្រូវការកម្លាំងពលកម្មខ្លាំងនិងចង់ធ្វើពិពិធកម្មជនបរទេសដែលកំពុងរស់នៅ និងធ្វើការនៅ UAE៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមបញ្ជាក់ពីវឌ្ឍនភាពក្នុងការអប់រំឌីជីថល

វៀតណាមបញ្ជាក់ពីវឌ្ឍនភាពក្នុងការអប់រំឌីជីថល

យោងតាមព័ត៌មានពីអង្គការ Khan Academy (មានទីស្នាក់ការកណ្តាលនៅ Silicon Valley សហរដ្ឋអាមេរិក) ក្នុងឆ្នាំ ២០២៤ វៀតណាមបានកើនឡើងចំណាត់ថ្នាក់លេខ ២ លើទូទាំងពិភពលោកជាផ្លូវការ (លើកលែងតែសហរដ្ឋអាមេរិក) ក្នុងចំនួនអ្នកប្រើប្រាស់នៅលើវេទិកាសិក្សាអនឡាញឥតគិតថ្លៃនេះ បន្ទាប់ពីប្រទេសប្រេស៊ីល។

Top