ព័ត៌មាន
វៀតណាម-កូរ៉េខាងត្បូងជំរុញទំហំពាណិជ្ជកម្មឡើងដល់ ១០០ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ និង១៥០ ពាន់លានដុល្លារនៅ ឆ្នាំ ២០៣០
អញ្ជើញថ្លែងមតិនៅវេទិកានេះ អគ្គលេខាបក្សលោក តូ ឡឹម មានបំណង់ចង់ឲ្យកូរ៉េខាងត្បូង នឹងបន្តគាំទ្រ និងជំរុញសកម្មភាពទំនាក់ទំនងការសន្ទនា និងការវិនិយោគ; បង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសវៀតណាមពង្រីកការវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៅកូរ៉េខាងត្បូង ហើយសម្រាប់ទំនិញវៀតណាម ងាយស្រួលចូលទៅកាន់ទីផ្សារកូរ៉េខាងត្បូង។ ភាគីទាំងពីរនឹងជំរុញ និងអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីសម្រេចបានគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០០ ពាន់ លានដុល្លារនៅឆ្នាំ ២០២៥ និងចំនួន ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០; បន្តបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA)។ លោកអគ្គលេខាបក្សជឿជាក់ថា ចាំបាច់ត្រូវដាក់មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការច្នៃប្រឌិត ដែលជាសសរស្តម្ភសំខាន់ក្នុងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
ក្នុងឱកាសនេះ អគ្គលេខាបក្ស លោក តូ ឡឹម និងនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Kim Min Seok រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរបានធ្វើជាសាក្សីក្នុងពិធីប្រគល់កិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងវៀតណាមនិងកូរ៉េខាងត្បូង៕