ព័ត៌មាន

វៀតណាម-កូរ៉េខាងត្បូងជំរុញទំហំពាណិជ្ជកម្មឡើងដល់ ១០០ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ និង១៥០ ពាន់លានដុល្លារនៅ ឆ្នាំ ២០៣០

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី ១២ សីហា (ម៉ោងក្នុងតំបន់) នៅទីក្រុងសេអ៊ូល អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចវៀតណាម - កូរ៉េខាងត្បូង ក្រោមប្រធានបទ "កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍សង្វាក់ផលិតកម្មក្នុងយុគសម័យថ្មី!"។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចវៀតណាម-កូរ៉េខាងត្បូង ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្មក្នុងយុគសម័យថ្មី!” (រូបថត៖ VOV)

អញ្ជើញថ្លែងមតិនៅវេទិកានេះ អគ្គលេខាបក្សលោក តូ ឡឹម មានបំណង់ចង់ឲ្យកូរ៉េខាងត្បូង នឹងបន្តគាំទ្រ និងជំរុញសកម្មភាពទំនាក់ទំនងការសន្ទនា និងការវិនិយោគ; បង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសវៀតណាមពង្រីកការវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៅកូរ៉េខាងត្បូង ហើយសម្រាប់ទំនិញវៀតណាម ងាយស្រួលចូលទៅកាន់ទីផ្សារកូរ៉េខាងត្បូង។ ភាគីទាំងពីរនឹងជំរុញ និងអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីសម្រេចបានគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០០ ពាន់ លានដុល្លារនៅឆ្នាំ ២០២៥ និងចំនួន ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០; បន្តបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA)។ លោកអគ្គលេខាបក្សជឿជាក់ថា ចាំបាច់ត្រូវដាក់មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការច្នៃប្រឌិត ដែលជាសសរស្តម្ភសំខាន់ក្នុងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

ក្នុងឱកាសនេះ អគ្គលេខាបក្ស លោក តូ ឡឹម និងនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Kim Min Seok រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរបានធ្វើជាសាក្សីក្នុងពិធីប្រគល់កិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងវៀតណាមនិងកូរ៉េខាងត្បូង៕


top