• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម កូរ៉េខាងត្បូងចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ហិរញ្ញប្បទានដល់គម្រោងស្រាវជ្រាវរួម

តាមកិច្ចព្រមព្រៀងនេះថា ភាគីទាំងពីរបានឯកភាពជ្រើសរើសគម្រោងស្រាវជ្រាវរួមចំនួន ៥ ដើម្បីសហផ្ដល់​ហិរញ្ញប្បទាន​តាមលក្ខណៈហិរញ្ញវត្ថុនិងបទបញ្ញត្តិនៃប្រទេសនីមួយៗ ព្រមទាំងឯកភាព លើគម្រោងស្រាវជ្រាវចំនួន​៤​ ផ្សេងទៀត ដើម្បីអោយក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមរួមជាមួយមូលនិធិផ្សេងៗរបស់កូរ៉េខាងត្បូងផ្ដល់ហិរញ្ញប្បទានផងដែរ។


ទិដ្ឋភាពនៅជំនួបធ្វើការរវាងរដ្ឋមន្រ្តីទាំងពីរ (រូបថត៖ TTXVN)

នាថ្ងៃទី២៧ ខែវិច្ឆិកា នៅទីក្រុងសេអ៊ូល រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិង បច្ចេកវិទ្យាវៀតណាមលោក Chu Ngoc Anh និងរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍កូរ៉េខាងត្បូងលោក Choi Ki-young បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ហិរញ្ញប្បទានដល់គម្រោងស្រាវជ្រាវរួមរវាងប្រទេសទាំងពីរឆ្នាំ​២០១៩​ -​២០២០​។

តាមកិច្ចព្រមព្រៀងនេះថា ភាគីទាំងពីរបានឯកភាពជ្រើសរើសគម្រោងស្រាវជ្រាវរួមចំនួន ៥ ដើម្បីសហផ្ដល់ហិរញ្ញប្បទានតាមលក្ខណៈហិរញ្ញវត្ថុនិងបទបញ្ញត្តិនៃប្រទេសនីមួយៗ ព្រមទាំងឯកភាពលើគម្រោងស្រាវជ្រាវចំនួន ៤ ផ្សេងទៀត ដើម្បីអោយក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមរួមជាមួយមូលនិធិផ្សេងៗរបស់កូរ៉េខាងត្បូងផ្ដល់ហិរញ្ញប្បទានផងដែរ។

មុននោះ នៅក្នុងជំនួបពិភាក្សាអំពីខ្លឹមសារសហប្រតិបត្តិការរវាងភាគីទាំងពីរ លោករដ្ឋមន្រ្តី Chu Ngoc Anh បានស្នើរអោយកូរ៉េខាងត្បូងបន្តកសាងកម្មវិធីសហប្រតិបតិ្តការស្រាវជ្រាវលើបច្ចេកវិទ្យាអាកាសធាតុនិងកម្មវិធី​ស្រាវជ្រាវបច្ចេកវិទ្យាជាសារវ័ន្តនៃបដិវត្តន៍ឧស្សាហកម្មលើកទី ៤ ជួយឧបត្ថម្ភដល់ការចាប់ផ្ដើម អាជីវកម្មប្រកបដោយភាពច្នៃប្រឌិតនិងការផ្ទេរប្រគល់បច្ចេកវិទ្យារវាងកូរ៉េខាងត្បូងនិងវៀតណាម កសាងមជ្ឈមណ្ឌល​តភ្ជាប់មន្ទីរពិសោធន៍នានារវាងវៀតណាមនិងកូរ៉េខាងត្បូង ព្រមទាំងបន្តជួយឧបត្ថម្ភដល់គម្រោង​ ODA នានារបស់ក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍កូរ៉េខាងត្បូង ដែលបាន លើក​ឡើងដោយក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top