• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - កាណាដាឆ្លៀតយកផលប្រយោជន៍ដោយកិច្ចព្រមព្រៀង CPTPP នាំមក

នាយប់ថ្ងៃទី ២៥ ឧសភា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅកិច្ចប្រជុំតាមអ៊ិនធឺរណែតរវាងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Tran Tuan Anh និងរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ ជំរុញការនាំចេញនិងធុរកិច្ចធុនតូចកាណាដា លោកស្រី Mary Ng។

កិច្ចប្រជុំនេះមានគោលបំណងជំរុញយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយឆ្លៀតយកផលប្រយោជន៍នៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នាំមក ដោយសម្រួលដល់ការអភិក្រមទីផ្សាររបស់សហគមន៍អាជីវកម្ម នៃភាគីទាំងពីរ មានទាំងផ្នែកពាណិជ្ជកម្មនិងការវិនិយោគ ក្នុងបរិបទនៃការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយ COVID-19 និងទទួលនិន្នាការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។

ទន្ទឹមជាមួយគ្នានោះ រដ្ឋមន្រ្តីទាំងពីររូបបានចែករំលែកអំពីស្ថានភាពប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 វៀតណាមនិងកាណាដាព្រមទាំងបានស្នើឲ្យពង្រឹងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្មនិងការនាំចេញ ដែលក្នុងនោះ មានម៉ាស់ និងឧបករណ៍ការពារជំងឺ នៅក្នុងបរិបទនៃការរីករាលដាលនេះ។

រដ្ឋមន្រ្តីទាំងពីររូបបានឯកភាពដឹកនាំអង្គភាពពាក់ព័ន្ធឱ្យរក្សាគំរូផ្លាស់ប្តូរតាមអ៊ិនធឺណែតជាប្រចាំនៅគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តសកម្មភាពសហប្រតិបត្តិការ និងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top