• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-កម្ពុជាបង្កើនការសម្របសម្រួលក្នុងការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី

នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុង ហូជីមិញបានប្រព្រឹត្តទៅកិច្ចប្រជុំលើកទី XXII រវាងគណៈកម្មាធិការជំនាញនៃរដ្ឋាភិបាលវៀតណាម និងគណៈកម្មាធិការជំនាញនៃរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការបន្តស្វែងរក ប្រមូលផ្តុំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុរបស់យុទ្ធជនស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញដែលពលីកម្មនៅកម្ពុជាក្នុងសង្គ្រាម។
ឧត្តមសេនីយទោ Vo Minh Luong អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រធានគណៈកម្មាធិការជំនាញរបស់រដ្ឋាភិបាលវៀតណាមបានប្រគល់មេដាយមិត្តភាពរបស់ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដល់បុគ្គលចំនួន ៤រូបរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកជាវិជ្ជមានជាច្រើនក្នុងការសម្របសម្រួល ការស្វែងរក ប្រមូលផ្តុំ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី និងអ្នកជំនាញវៀតណាម ពីឆ្នាំ ២០១៣-២០២០ (រូបថត៖ Ngoc Xuan/VOV)

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបាននាពេលថ្មីៗ នេះ។ ជាក់ស្តែងក្នុងរដូវប្រាំងឆ្នាំ ២០២២-២០២៣ ក្រុមការងារវៀតណាមបានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៦៤០ នាក់។ ទាក់ទងនឹងទិសដៅ និងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការក្នុងរដូវប្រាំងឆ្នាំ ២០២៣-២០២៤ ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួល និងដឹកនាំការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី  និងអ្នកជំនាញការវៀតណាម ដែលបានស្លាប់នៅក្នុងប្រទេសកម្ពុជានាគ្រាសង្គ្រាម។

ឧត្តមសេនីយ៍ទោ Vo Minh Luong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានគណៈកម្មាធិការជំនាញនៃរដ្ឋាភិបាលវៀតណាមបានឲ្យដឹងថា៖ យើងនឹងដឹកនាំអង្គភាពនានា បន្តពិនិត្យ និងផ្តល់បញ្ជីរួមទាំងផែនទីនៃផ្នូរ ដើម្បីកំណត់មូលដ្ឋាននិងតំបន់ដែលត្រូវការស្វែងរក។ សូមស្នើរថា ភាគីកម្ពុជាដឹកនាំមូលដ្ឋាន និងភ្នាក់ងារយោធាគ្រប់លំដាប់ថ្នាក់ បញ្ជូនមន្ត្រីជំនាញប្រចាំតំបន់នោះ ដើម្បីសម្របសម្រួល និងចូលរួមសកម្មភាពនានាដោយធានាបាននូវសុវត្ថិភាពជាដាច់ខាត និងបង្កើតលក្ខខណ្ឌអំណោយផលលើគ្រប់វិស័យសម្រាប់ក្រុមស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី

ក្នុងឱកាសនេះ គណៈកម្មាធិការជំនាញរបស់រដ្ឋាភិបាលវៀតណាមបានប្រកាស សេចក្តីសម្រេចលើកសរសើរក្រុម និងបុគ្គលចំនួន ៤៧១ រូប នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកជាវិជ្ជមានជាច្រើនក្នុងការសម្របសម្រួលការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី អ្នកស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២០៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

កាលពីថ្ងៃទី១០ ខែមីនា លោក ត្រឹន ក្វាងភឿង អនុប្រធានរដ្ឋសភាវៀតណាម បានចុះត្រួតពិនិត្យ និងធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ ពូលួង ខេត្តថាញ់ហ័រ ស្តីពីការងារត្រៀមរៀបចំការបោះឆ្នោតសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។

Top