• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វិនិយោគិនអន្តរជាតិជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើរឿងកំណើនសេដ្ឋកិច្ចរបស់វៀតណាម

ក្រុមហ៊ុនភាគហ៊ុនគ្រប់គ្រងមូលនិធិ VinaCapital (VCFM) ទើបតែក្លាយជាអង្គភាពប្រឹក្សារបស់ Jih Sun Securities Investment Trust ដែលជាអង្គភាពចំណុះសម្ព័ន្ធក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុឈានមុខគេនៅតៃវ៉ាន់ (ប្រទេសចិន)។
 
ជ្រុងមួយនៃខ្សែសង្វាក់ផលិតកម្មម៉ាស់ប្រឆាំងបាក់តេរីនៃក្រុមហ៊ុនភាគហ៊ុនវិនិយោគនិងពាណិជ្ជកម្ម TNG (រូបថត៖ Hoang Nguyen/TTXVN)

ជាក់ស្តែងគឺ VinaCapital បានផ្តល់នូវការប្រឹក្សាជំនាញយ៉ាងទូលំទូលាយនិងបទពិសោធន៍នៅក្នុងទីផ្សារវៀតណាម ដោយបង្កើតមូលប័ត្រ រួមទាំងភាគហ៊ុនរបស់ក្រុមហ៊ុនឈានមុខនៅក្នុងប្រទេសវៀតណាម។ នៅឆ្នាំ ២០២១ មូលនិធិបើកភាគហ៊ុនក្នុងស្រុក របស់ VinaCapital បាននាំមុខទីផ្សារក្នុងលក្ខខណ្ឌនៃការត្រឡប់មកវិញជាមួយនឹងលទ្ធផលនៃការវិនិយោគ ដែលលើសពីកម្រិត ៣៦% នៃសន្ទស្សន៍ VN-Index។

យោងតាមលោក Richard Kao នាយកផ្នែកវិនិយោគរបស់ Jih Sun សេដ្ឋកិច្ចវៀតណាមបានបោះជំហានរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងនាពេលអនាគតជាពុំខាន។ ដោយសារចំនួនប្រជាជនវ័យក្មេង វណ្ណៈកណ្តាលដែលកំពុងកើនឡើង លំហូរវិនិយោគបរទេសស្ថិរភាព កំណើននៃការនាំចេញនិងម៉ាក្រូសេដ្ឋកិច្ចរឹងមាំ វៀតណាមមានលក្ខខណ្ឌទាំងអស់ដើម្បីបន្តរីកចម្រើនយ៉ាងរឹងមាំក្នុងប៉ុន្មានឆ្នាំខាងមុខ។ សូម្បីតែ GDP របស់វៀតណាមក៏ត្រូវបានរំពឹងថានឹងកើនឡើងជាង ៧% នៅឆ្នាំ ២០២២នេះផងដែរ។

លោក Brook Taylor អគ្គនាយកក្រុមហ៊ុនគ្រប់គ្រងមូលនិធិ VinaCapital មានប្រសាសន៍ថា វិនិយោគិនអន្តរជាតិកាន់តែច្រើនឡើងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរឿងកំណើនសេដ្ឋកិច្ចរបស់វៀតណាម ហើយចង់ចូលរួមក្នុងទីផ្សារនេះ។ VinaCapial សង្ឃឹមថានឹងមានការវិនិយោគកាន់តែច្រើននៅក្នុងទីផ្សារវៀតណាម ហើយតែងតែត្រៀមជាស្រេច គាំទ្រអ្នកវិនិយោគអន្តរជាតិដែលមានចំណង់ចំណូលចិត្ត មកបណ្តាក់ទុននៅវៀតណាម ក្នុងវិស័យសក្តានុពល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top