អគ្គលេខាបក្ស លោក តូ ឡឹមបានអះអាងយ៉ាងដូច្នេះ នៅក្នុងជំនួបជាមួយលោក Nate Franklin ស្ថាបនិកនិងជាប្រធានសម្ព័ន្ធក្រុមហ៊ុន Pacifico Energy (PE) សហរដ្ឋអាមេរិកនៅទីស្នាក់ការមជ្ឈិមបក្សនារសៀលថ្ងៃទី១៤ មីនា។
លោកអគ្គលេខាបានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋាភិបាលវៀតណាមនឹងបន្តបង្កលក្ខណៈងាយស្រួល សម្រាប់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេសធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៅវៀតណាម។ យោងតាមលោកអគ្គលេខាបក្ស ដើម្បីសម្រេចបាននូវគោលដៅកំណើនដែលបានដាក់ចេញ វៀតណាមត្រូវការប្រភពថាមពលស្ថិរភាព ជាពិសេសប្រភពអគ្គិសនីស្អាត។ លោកអគ្គលេខាបក្សបានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុន PE បន្តពង្រីកកិច្ចសហប្រតិបត្តិការ និងការវិនិយោគអាជីវកម្មនៅវៀតណាម ក្នុងនោះមានគម្រោងផ្លាស់ប្តូរថាមពលថ្មី; ស្នើឲ្យសម្ព័ន្ធក្រុមហ៊ុន PE បង្កើនកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសនៅវៀតណាម ជំរុញការផ្ទេរបច្ចេកវិទ្យា គាំទ្រនិងចែករំលែកបទពិសោធន៍ជាមួយដៃគូវៀតណាម ដើម្បីលើកកំពស់សមត្ថភាពនិងការអភិវឌ្ឍថាមពលខ្យល់និងថាមពលកកើតឡើងវិញ។
រីឯខ្លួនវិញ លោក Nate Franklin បានអះអាងថា វៀតណាមមានសក្ដានុពលខ្លាំងក្នុងការអភិវឌ្ឍថាមពលខ្យល់នៅឆ្នេរសមុទ្រ ហើយបច្ចុប្បន្ន PE គ្រុប កំពុងជំរុញការស្ទង់មតិនិងសាងសង់គម្រោងថាមពលខ្យល់នៅឆ្នេរសមុទ្រវៀតណាម។ លោក Nate Franklin សង្ឃឹមថា ជោគជ័យនៃគម្រោង PE នៅវៀតណាមនឹងជាមូលដ្ឋានគ្រឹះក្នុងការទាក់ទាញធុរកិច្ចអាមេរិកកាន់តែច្រើនមកបណ្តាក់ទុននៅវៀតណាម៕