ព័ត៌មាន
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំង និងចូលរួមកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស
នេះជាដំណើរទស្សនកិច្ចផ្លូវការលើកទីពីរនៅប្រទេសបារាំងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ហើយក៏ជាលើកទីពីរដែរ ដែលប្រមុខបក្ស និងរដ្ឋវៀតណាមបានចូលរួមព្រឹត្តិការណ៍អន្តរជាតិដែលរៀបចំឡើងនៅប្រទេសបារាំង។ កិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីសក៏ជាកិច្ចប្រជុំកំពូលថ្នាក់ប្រមុខរដ្ឋលើកដំបូងនៅលើពិភពលោកស្តីពីវិស័យអវកាសផងដែរ។
ដំណើរទស្សនកិច្ចនេះ បន្តបញ្ជាក់ពីសារៈសំខាន់ពិសេសរបស់វៀតណាមចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងបារាំង; ហើយជាឱកាសមួយដើម្បីតភ្ជាប់ចំណុចខ្លាំងរបស់បារាំងក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រជាមួយនឹងតម្រូវការអភិវឌ្ឍន៍ថ្មីរបស់វៀតណាម តាមនោះ ទាក់ទាញធនធានបន្ថែមទៀតដើម្បីបម្រើគោលដៅនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព ដែលរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពជាង។ ដំណើរទស្សនកិច្ចនេះត្រូវបានរំពឹងថា នឹងបង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ; ធ្វើឱ្យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលក្លាយជាកម្លាំងចលករថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ៕





