• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ជួបធ្វើការជាមួយទីក្រុងហាណូយអំពីការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩

ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖baotintuc.vn)


នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក Vu Duc Dam ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាម និងជាអនុប្រធានគណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងនឹង ជម្ងឺកូវីដ-១៩ បានជួបធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋធានីហាណូយ អំពីការងារប្រយុទ្ធ ប្រឆាំងនឹងជម្ងឺរាតត្បាតលើភូមិសាស្ត្រទីក្រុង។ ថ្លែងនៅទីនេះ លោកឧបនាយករដ្ឋមន្រ្តី ចាត់ទុកថា ទីក្រុងហាណូយកំពុងសម្របខ្លួនយ៉ាងបត់បែន ប៉ុន្តែត្រូវធានាសុវត្ថិភាព ហើយត្រៀមខ្លួនជាស្រេចឆ្លើយតបនឹងករណីអាក្រក់ដែលអាចកើតមានឡើង។ លោក ឧបនាយករដ្ឋមន្រ្តីបានស្នើឲ្យទីក្រុង កសាងសេណារីយ៉ូប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត យ៉ាងមឺងម៉ាត់ ព្រមទាំងហ្វឹកហាត់ការធ្វើចត្តាឡីស័កករណី F១ ការព្យាបាលអ្នកជម្ងឺ កូវីដ-១៩នៅហ្នឹងផ្ទះ ដើម្បីអាចឆ្លើយតប ប្រសិនបើជម្ងឺផ្ទុះរាលដាលយ៉ាង ទូលំទូលាយ។

លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ឲ្យដឹងថា ទីក្រុងហាណូយជាតំបន់ ដែលត្រូវបានផ្ដល់អាទិភាពទទួលបានប្រភពវ៉ាក់សាំងតាំងពីពេលឆាប់ៗ។ ចំពោះ សិស្សានុសិស្សវិញ ទីក្រុងគួរតែប្រមូលផ្ដុំវ៉ាក់សាំងសម្រាប់តំបន់ដែលមានហានិភ័យ ខ្ពស់ រួមទាំងតំបន់ជុំវិញទីក្រុងផងដែរ។ លោកឧបនាយករដ្ឋមន្រ្តីបានស្នើឲ្យទីក្រុង ហាណូយ ផ្អែកលើតម្រូវការជាក់ស្ដែងរបស់ប្រជាជន ដើម្បីបើកទ្វារសាលារៀនឡើង វិញជាបណ្ដើរៗ រួមទាំងសាលាមត្តេយ្យសិក្សាផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពង្រឹងទំនុកចិត្តនិងរួមដៃគ្នាឆ្ពោះទៅសណ្តាប់ធ្នាប់អន្តរជាតិដ៏យុត្តិធម៌និងមនុស្សសាស្ត្រជាង

ពង្រឹងទំនុកចិត្តនិងរួមដៃគ្នាឆ្ពោះទៅសណ្តាប់ធ្នាប់អន្តរជាតិដ៏យុត្តិធម៌និងមនុស្សសាស្ត្រជាង

លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុង វៀត បានសង្កត់ធ្ងន់ថា ការចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ក្នុងសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ បានបញ្ជាក់ពីសារៈសំខាន់ដែលបក្សនិងរដ្ឋវៀតណាមចំពោះពហុភាគីនិយម និងតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ។

Top