• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ចុះត្រួតពិនិត្យការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតនៅខេត្ត Binh Duong

នៅក្នុងជំនួបធ្វើការ លោកឧបនាយករដ្ឋមន្រ្តីបាន កត់សម្គាល់ខេត្តនេះ មានការ ច្នៃប្រឌិតក្នុងការរក្សារឹងមាំនិងពង្រីក “តំបន់ខៀវ” ធ្វើជាមូលដ្ឋានដើម្បីលុបបំបាត់ “តំបន់ក្រហម” ហើយទម្រង់ផលិតកម្ម ៣ ខៀវ (រោងចក្រខៀវ ផ្ទះឈ្មួលខៀវ និងកម្មករ ខៀវ) បាននាំមកនូវប្រសិទ្ធភាព ជួយអង្គភាពអាជីវកម្មប្រតិបត្តិការដោយស្ថិរភាព។

លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam (នៅកណ្ដាល) និងក្រុមការងារចុះទៅត្រួតពិនិត្យនៅមន្ទីរពេទ្យបណ្ដោះអាសន្ន ៥B ខេត្ត Binh Duong។ (រូបថត៖ VOV)



នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam ដឹកនាំក្រុមការងារមជ្ឈឹមបានចុះទៅសាកសួរសុខទុក្ខ ជួបធ្វើការនិងត្រួតពិនិត្យការងារ បង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩ នៅខេត្ត Binh Duong។

នៅក្នុងជំនួបធ្វើការ លោកឧបនាយករដ្ឋមន្រ្តីបានកត់សម្គាល់ខេត្តនេះមានការច្នៃប្រឌិតក្នុងការរក្សារឹងមាំនិងពង្រីក “តំបន់ខៀវ” ធ្វើជាមូលដ្ឋានដើម្បីលុបបំបាត់ “តំបន់ក្រហម” ហើយទម្រង់ផលិតកម្ម ៣ ខៀវ (រោងចក្រខៀវ ផ្ទះឈ្មួលខៀវ និងកម្មករ ខៀវ) បាននាំមកនូវប្រសិទ្ធភាព ជួយអង្គភាពអាជីវកម្មប្រតិបត្តិការដោយស្ថិរភាព។

លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ខេត្ត Binh Duong កំពុងស្ថិតនៅដំណាក់កាលចុងក្រោយនៃការកំចាត់រោគរាតត្បាត ដូច្នេះត្រូវតែបន្តអនុវត្តន៍ដំណោះ ស្រាយឲ្យបានល្អដើម្បីនាំឲ្យខេត្តវិលត្រឡប់ទៅរក “ស្ថានការណ៍ធម្មតាថ្មី” ក្នុងនោះ ជំរុញខ្លាំងការគ្រប់គ្រង F0 នៅហ្នឹងផ្ទះ។ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បញ្ជាក់ថា ដើម្បីបង្កើតបានភាពស៊ាំសហគមន៍ មជ្ឈឹមនឹងផ្ដល់អាទិភាពវ៉ាក់សាំង សម្រាប់ខេត្ត Binh Duong។ លោកឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖ “ក្រុមការងារនឹងពិភាក្សាជាមួយក្រសួងសុខាភិបាល បន្តខិតខំប្រឹងប្រែងផ្ដល់វ៉ាក់សាំងដល់ខេត្តក្នុងពេលឆាប់ៗ ដើម្បីសម្រេចបានការគ្របដណ្ដប់វ៉ាក់សាំង ពីព្រោះ Binh Duong ជាខេត្តឧស្សាហកម្មដ៏ធំ។ ដូចដែលជំនាញការជាច្រើនបាននិយាយថា មិនអាចលុបបំបាត់មេរោគទាំងស្រុងចេញពីសហគមន៍បានឡើយ ដូច្នេះយើងត្រូវតែចាក់វ៉ាក់សាំង ហើយគួបផ្សំនឹងវិធានការផ្សេងៗទៀតដើម្បីកាត់បន្ថយបរិមាណអ្នកជម្ងឺធ្ងន់និងករណីស្លាប់ ដើម្បីវិលត្រឡប់ទៅរកស្ថានការណ៍ធម្មតាថ្មី”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top