• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai ជួបធ្វើការជាមួយមជ្ឈដ្ឋានមន្ត្រីនិងសហគ្រាសធំៗមួយចំនួនរបស់សហរដ្ឋអាមេរិក

កាលពីថ្ងៃទី ៤ ខែមេសា) នៅទីក្រុងវ៉ាស៊ីនតោណ សហរដ្ឋអាមេរិក ឧបនាយក រដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai បានជួបធ្វើការជាមួយមជ្ឈដ្ឋានមន្ត្រី និង សហគ្រាសអាមេរិកធំៗមួយចំនួន។
លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai ក្នុងជំនួបជាមួយទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយបម្រែបម្រួលអាកាសធាតុអន្តរជាតិ លោក John Podesta នៅសេតវិមាន។ (រូបថត៖ VNA)

 

ក្នុងជំនួបជាមួយទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយបម្រែបម្រួលអាកាសធាតុអន្តរជាតិ លោក John Podesta លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានអះអាងថា វៀតណាមមានបំណងចង់សហការជាមួយអាមេរិក ដើម្បីអនុវត្តន៍ការ សន្យាអំពីអាកាសធាតុរបស់វៀតណាមក្នុងក្របខណ្ឌនៃភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌។ (JETP) ក៏ដូចជាគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ សុទ្ធមកកម្រិតសូន្យត្រឹមឆ្នាំ ២០៥០ ផងដែរ។ លោក Podesta បានឲ្យដឹងថា សហរដ្ឋ អាមេរិកនឹងបន្តបង្កើនការជួយឧបត្ថម្ភសម្រាប់ប្រទេសវៀតណាមក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសក្នុងការអភិវឌ្ឍថាមពលស្អាត និង ការផ្ទេរបច្ចេក វិទ្យាថាមពលកកើតឡើងវិញ។
នៅក្នុងជំនួបពិភាក្សាជាមួយសហគ្រាសឈានមុខគេជិត ៣០ របស់អាមេរិក លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយរវាងប្រទេសទាំងពីរនឹងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សហគ្រាសអាមេរិកមកបណ្តាក់ទុននៅវៀតណាម។ ក្នុងពេលជាមួយគ្នានោះ ប្រធានក្រុម ប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) លោក Ted Osius បានឲ្យដឹងថា សហគ្រាសអាមេរិកវាយតម្លៃខ្ពស់ចំពោះការប្រតិបត្តិការរបស់រដ្ឋាភិបាលវៀតណាម ហើយសង្ឃឹម ថា រដ្ឋាភិបាលវៀតណាមបន្តបង្កើតបរិយាកាស គោលនយោបាយ និងស្ថាប័ន អំណោយផលថែមទៀត ដើម្បីឲ្យសហគ្រាសអាមេរិកកាន់តែច្រើន ជាពិសេសលើ វិស័យបច្ចេកវិទ្យា ថាមពលកកើតឡើងវិញ ការថែទាំសុខភាព និងអាកាសចរណ៍ មកបណ្តាក់ទុន និងធ្វើអាជីវកម្មនៅវៀតណាម។
នាថ្ងៃដដែល លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai មានជំនួបជាមួយប្រធាន និងថ្នាក់ដឹកនាំសហគ្រាសអាមេរិកមួយចំនួនដូចជា Intel, Dell, Apple និង Boeing៕
  

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

ទំនាក់ទំនងវៀតណាម-ចិន តាមបណ្តោយព្រំដែនគោក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ត្រូវបានបន្តពង្រឹងក្នុងទិសដៅសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការ។ ដោយផ្អែកលើមូលដ្ឋាននៃឯកសារច្បាប់ និងយន្តការសហប្រតិបត្តិការជាក់ស្តែង ដូចជាកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន ប្រទេសទាំងពីរកំពុងបង្កើនការសម្របសម្រួលក្នុងការគ្រប់គ្រង ការពារព្រំដែន លើកកម្ពស់ការអភិវឌ្ឍ និងតភ្ជាប់ប្រជាជននៅតំបន់ព្រំដែន ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពយូរ អង្វែង។

Top