• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ “កសាងនិងចេញផ្សាយឱ្យបានឆាប់នូវយុទ្ធសាស្ត្រជាតិស្តីពីបច្ចេកវិទ្យាកង់ទិច”

នៅក្នុងជំនួបធ្វើការ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានតម្រូវឱ្យ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាក់ទាញអ្នកវិទ្យាសាស្ត្រវៀតណាមនៅបរទេស និងអ្នកជំនាញអន្តរជាតិឱ្យចូលរួមក្នុងការកសាងបច្ចេកវិទ្យាកង់ទិចសម្រាប់វៀតណាម។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ដឹកនាំជំនួបធ្វើការ។ (រូបថត៖ Van Hieu/VOV)

នាព្រឹកថ្ងៃទី ២១ ខែឧសភា នៅទីស្នាក់ការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ប្រធានគណៈកម្មាធិការដឹកនាំ បានអញ្ជើញជាអធិបតីក្នុងជំនួបធ្វើការរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមដឹកនាំការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ដោយផ្តល់ជំហរលើគម្រោង “ការស្រាវជ្រាវ អនុវត្ត និងអភិវឌ្ឍបច្ចេកវិទ្យាកង់ទិច ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធានាការពារជាតិសន្តិសុខ”។

នៅក្នុងជំនួបធ្វើការ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានតម្រូវឱ្យយកចិត្តទុកដាក់ខ្ពស់ដល់ធនធានមនុស្ស និងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ហើយកសាងក្រុមស្រាវជ្រាវឈានមុខគេក្នុងប្រទេស; ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាក់ទាញអ្នកវិទ្យាសាស្ត្រវៀតណាមនៅបរទេស និងអ្នកជំនាញអន្តរជាតិឱ្យចូលរួមក្នុងការកសាងបច្ចេកវិទ្យាកង់ទិចសម្រាប់វៀតណាម។ លើសពីនេះ ចាំបាច់ត្រូវជំរុញការបង្កើតប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍កង់ទិច ដោយមានការចូលរួមពីរដ្ឋ វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ សហគ្រាស និងអង្គភាពការពារជាតិ-សន្តិសុខនានាផងដែរ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានមានប្រសាសន៍ថា៖

«កសាងនិងចេញផ្សាយយុទ្ធសាស្ត្រជាតិស្តីពីបច្ចេកវិទ្យាកង់ទិច យល់ព្រមបង្កើតមជ្ឈមណ្ឌលជាតិសម្រាប់បច្ចេកវិទ្យាកង់ទិច ជាមួយនឹងក្រុមស្រាវជ្រាវឈានមុខគេមួយចំនួន មន្ទីរពិសោធន៍សំខាន់ស្តង់ដារជាតិ អភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាកង់ទិច ដោយជ្រើសរើសគម្រោងសាកល្បងជាតិចំនួន ៣ ទៅ ៥ ដើម្បីប្រមូលផ្ដុំធនធានសម្រាប់ការអនុវត្ត។ បើកដំណើរការកម្មវិធីបណ្តុះបណ្តាលបុគ្គលិកស្នូលប្រហែល ១០០០ នាក់សម្រាប់បច្ចេកវិទ្យាកង់ទិចនៅកម្រិតផ្សេងៗគ្នា បង្កើតបណ្តាញសហប្រតិបត្តិការអន្តរជាតិដោយមានការជ្រើសរើសដៃគូល្អៗ រួមជាមួយនឹងលក្ខខណ្ឌអំពីការផ្ទេរចំណេះដឹង និងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សដើម្បីចូលរួមក្នុងខ្សែសង្វាក់តម្លៃឧស្សាហកម្មកង់ទិច»៕

តាម vovworld.vn/km-KH

ជាលើកដំបូង វៀតណាមស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ៥០ នៃប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មសកល

ជាលើកដំបូង វៀតណាមស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ៥០ នៃប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មសកល

យោងតាមរបាយការណ៍សន្ទស្សន៍អេកូឡូស៊ីចាប់ផ្តើមអាជីវកម្មសកលឆ្នាំ ២០២៦ របស់ StartupBlink វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ ៥០ នៅលើពិភពលោក ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតតាំងពីមុនមក។

Top