• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម៖ រណសិរ្សមាតុភូមិវៀតណាមពង្រីកតួនាទីប្រមូលផ្តុំប្រជាជនវៀតណាមគ្រប់ស្រទាប់វណ្ណៈ

ត្រូវតែជិតស្និទ្ធជាមួយប្រជាជន ក្ដាប់ជាប់មតិយោបល់ និងបំណងប្រាថ្នារបស់ ប្រជាជន ជ្រួតជ្រាបឲ្យបានជ្រាលជ្រៅនិងអនុវត្តន៍ទស្សនៈ "ប្រជាជនជាឫសគល់" រាល់សកម្មភាពទាំងអស់ត្រូវតែយកផលប្រយោជន៍ប្រទេសជាតិ និងការលើកស្ទួយជីវ ភាពរស់នៅរបស់ប្រជាជន ជាកត្តាចម្បងបំផុត។
ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VOV)

នេះជាសំណើរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការបក្សនៃរណសិរ្សមាតុភូមិវៀតណាមនិងអង្គភាពមជ្ឈិមនានា ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃ ទី២៣ មិថុនា នៅទីក្រុងហាណូយ។

ប្រគល់សេចក្តីសម្រេចរបស់ការិយាល័យនយោបាយស្តីពីមុខងារ ភារកិច្ច និង ការរៀបចំក្បាលម៉ាស៊ីនដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម តាមគំរូថ្មី លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា នៅក្នុងដំណាក់កាលបដិវត្តន៍ ទាំងអស់ បក្សកុម្មុយនិស្តវៀតណាមជានិច្ចកាលកំណត់ថា “សាមគ្គីភាព” គឺជាតម្លៃ ស្នូល “មហាសាមគ្គីភាពជាតិទាំងមូល” គឺជាមាគ៌ាយុទ្ធសាស្ត្រ ជាប្រភពកម្លាំងនិងជា កម្លាំងចលករសំខាន់របស់បដិវត្តន៍វៀតណាម។ លោកអគ្គលេខាបក្សបានស្នើឱ្យ រណសិរ្សមាតុភូមិវៀតណាម និងអង្គការសមាជិកបន្តលើកកម្ពស់តួនាទីនយោបាយ ពង្រឹងការងារឃោសនា ប្រមូលផ្តុំ និងចលនាប្រជាជនគ្រប់ស្រទាប់វណ្ណៈក្នុងប្រទេស និងជនវៀតណាមនៅឯបរទេស។ លើកទឹកចិត្តឱ្យសហគ្រាស និងប្រជាជនជំរុញ ផលិតកម្ម អាជីវកម្ម ខិតខំសម្រេចបាននូវអត្រាកំណើនសេដ្ឋកិច្ច ៨% ក្នុងឆ្នាំ ២០២៥ និងអត្រាកំណើនពីរខ្ទង់ចាប់ពីឆ្នាំ ២០២៦ តទៅ៖

“រណសិរ្សមាតុភូមិវៀតណាម និងអង្គការសមាជិកពីមជ្ឈិមដល់ថ្នាក់មូលដ្ឋាន ចាំបាច់ត្រូវលើកកំពស់ប្រជាធិបតេយ្យ ចូលរួមយ៉ាងសកម្មក្នុងការផ្ដល់មតិចំពោះ ឯកសារមហាសន្និបាតបក្សនៅកម្រិតដូចគ្នា រួមចំណែកដល់ជោគជ័យនៃមហាសន្និ បាត។ បន្ទាប់ពីចាប់ផ្តើមដំណើរការក្រោមគំរូថ្មី គណៈកម្មាធិការរណសិរ្សមាតុភូមិវៀត ណាម អង្គការនយោបាយសង្គម និងអង្គការមហាជនដែលបក្ស និងរដ្ឋបានប្រគល់ជូន ភារកិច្ចនោះ ត្រូវច្បាមជាប់នូវមុខងារ ភារកិច្ចរបស់ខ្លួន យកចិត្តទុកដាក់បំពេញឲ្យ កាន់តែល្អនូវមុខងារឃ្លាំមើល បដិវាទសង្គម ផ្តល់យោបល់លើការកសាងបក្ស ដើរ តួនាទីជាស្ពានដ៏រឹងមាំក្នុងទំនាក់ទំនង “បក្សដើម្បីប្រជាជន ប្រជាជនជឿបក្ស”។ លើក កំពស់ប្រជាធិបតេយ្យសង្គមនិយម; ចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើ ពុករលួយ ខ្ជះខ្ជាយ និងភាពអវិជ្ជមាន ដើម្បីភាពរីកចម្រើននិងវិបុលភាពរបស់ប្រទេស ជាតិ ដើម្បីសេចក្តីសុខរបស់ប្រជាជន”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ ស្នើឱ្យបង្កើនទាំងការផ្គត់ផ្គង់ និងតម្រូវការ ដើម្បីជំរុញសេដ្ឋកិច្ច

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ ស្នើឱ្យបង្កើនទាំងការផ្គត់ផ្គង់ និងតម្រូវការ ដើម្បីជំរុញសេដ្ឋកិច្ច

នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ដើម្បីពិភាក្សាអំពីដំណោះស្រាយឆ្លើយតបរបស់វៀតណាមក្នុងបរិបទនៃស្ថានភាពពិភពលោកមានការប្រែប្រួលជាច្រើនដូចបច្ចុប្បន្ន។

Top