ព័ត៌មាន
លោកអគ្គលេខាបក្ស តូ ឡឹម៖ “ពេលវេលាកាន់តែយូរ យើងឃើញកាន់តែច្បាស់ ពីភាពមហិមារនៃបដិវត្តន៍ខែសីហា ឆ្នាំ១៩៤៥ និងកំណើតនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម”
សំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយគណៈប្រតិភូក្នុងជំនួបនេះ លោកអគ្គ លេខាបក្ស តូ ឡឹម បានបញ្ជាក់ថា ការលះបង់របស់ជនមានគុណូបការៈទាំងអស់ និង គណៈប្រតិភូដែលមានវត្តមាននៅថ្ងៃនេះ ពិតជាមានអត្ថន័យដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសជាតិ។ លោកអគ្គលេខាបក្ស បានចែករំលែកថា៖
“ពេលវេលាកាន់តែយូរ យើងមានលក្ខខណ្ឌដើម្បីសញ្ជឹងគិត និងយល់ដឹង កាន់តែច្បាស់អំពីភាពមហិមារនៃបដិវត្តន៍ខែសីហា ឆ្នាំ ១៩៤៥ និងកំណើតនៃសាធា រណរដ្ឋប្រជាធិបតេយ្យវៀតណាម នាថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ ហើយយើងកាន់តែ មានមោទនភាព និងជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស និងលោកប្រធាន ហូជីមិញ ភាពអង់អាចក្លាហានមោះមុត ការលះបង់ដ៏ធំធេងរបស់ប្រជាជាតិទាំងមូល ដើម្បីគោលដៅឯករាជ្យជាតិ សន្តិភាព និងការបង្រួបបង្រួមប្រទេសជាតិ”។