• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីរុស្ស៊ី ឆ្លើយតបទៅនឹងកាលបរិច្ឆេទរបស់អាមេរិក

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃទី ១ សីហា បានព្រមានពី "ការរំពឹងទុកហួសហេតុ" ចំពោះកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមដាក់កាលបរិច្ឆេទនៅថ្ងៃទី ៨ សីហា សម្រាប់រុស្ស៊ី ដើម្បីឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ុយក្រែន និងបានព្រមានពីការដាក់ពន្ធលើទីក្រុងម៉ូស្គូ ប្រសិនបើមិនទទួលបានវឌ្ឍនភាព។

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។ រូបថត៖ VNA

នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីបានទទួលជួបប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko នាថ្ងៃទី ១ សីហា នៅសាធារណរដ្ឋ Karelia ភាគខាងជើងសហព័ន្ធរុស្ស៊ី ប្រធានាធិបតីរុស្ស៊ីបានព្រមានថា រាល់ការខកចិត្តណាមួយទាក់ទងនឹងការដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែនក្នុងពេលឆាប់ៗ គឺកើតចេញពីការរំពឹងទុកហួសហេតុ។ លោកពូទីនបានឲ្យដឹងថា ភាគីទាំងអស់ចាំបាច់ត្រូវធ្វើការចរចាឱ្យបានហ្មត់ចត់ដើម្បីសម្រេចបានដំណោះស្រាយសន្តិភាព ហើយនេះត្រូវការអនុវត្តន៍ដោយភាពស្ងប់ស្ងាត់ ក្នុងដំណើរការចរចា។ ប្រធានាធិបតីរុស្ស៊ីបានសង្កត់ធ្ងន់លើបំណងចង់បានសន្តិភាពយូរអង្វែងនិងនិរន្តរភាពនៅអ៊ុយក្រែន ប៉ុន្តែវាត្រូវតែផ្អែកលើការធានាផលប្រយោជន៍និងសន្តិសុខរបស់ភាគីទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម៖ កងទ័ព នគរបាល និងការទូតដើរតួនាទីយ៉ាងសំខាន់ពិសេសចំពោះជោគវាសនារបស់ប្រទេសជាតិ

លោកអគ្គលេខាបក្ស តូ ឡឹម៖ “កងទ័ព នគរបាល និងការទូតដើរតួនាទីយ៉ាងសំខាន់ពិសេសចំពោះជោគវាសនារបស់ប្រទេសជាតិ”

លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ ថ្វីត្បិតតែមុខងារ ភារកិច្ច និងការរៀបចំកងកម្លាំង មានភាពខុសប្លែក គ្នា តាមលក្ខណៈជាក់លាក់ក៏ដោយ ប៉ុន្តែកងទ័ពប្រជាជន នគរបាលប្រជាជន និងផ្នែក ការទូតវៀតណាម សុទ្ធតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលដៅ និងឧត្តមគតិឯករាជ្យ ជាតិដោយផ្សារភ្ជាប់ជាមួយនឹងសង្គមនិយម។

Top