ព័ត៌មាន ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ផ្ញើសារអបអរសាទរខួបលើកទី ៨០ ទិវាបង្កើតអង្គការសហប្រជាជាតិ 03/08/2025 ឆ្លើយតបនឹងគំនិតផ្តួចផ្តើមរបស់ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៩ លោកឯកអគ្គរដ្ឋទូត Philemon Yang កាលពីថ្ងៃទី ១ សីហា ប្រធានរដ្ឋវៀត ណាមលោក លឿង គឿង បានផ្ញើសារអបអរសាទរក្នុងឱកាសខួបលើកទី ៨០ ទិវាបង្កើតអង្គការសហប្រជាជាតិ (ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥)។ ព្រឹត្តិការណ៍អនឡាញនេះមានការចូលរួមថ្លែងសុន្ទរកថារបស់ប្រធានហាសន្និបាតលោក Philemon Yang អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងប្រមុខរដ្ឋ និងរដ្ឋាភិបាលភាគច្រើននៃប្រទេសជាសមាជិកអង្គការសហ ប្រជាជាតិផងដែរ។ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមលោក លឿង គឿង។ (រូបថត៖ VNA)ក្នុងសាររបស់ខ្លួន លោកប្រធានរដ្ឋ លឿង គឿង បានអះអាងថា ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ អង្គការសហប្រជាជាតិបានបំភ្លឺនូវជំនឿជាក់ និងក្តីសង្ឃឹមអំពី សន្តិភាពយូរអង្វែង និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ និងប្រជាជន ទាំងអស់ ដោយបានជួយបង្ហាញអំពីសារៈសំខាន់ និងកម្លាំងរស់ដ៏ខ្លាំងក្លានៃពហុភាគី និយម ព្រមទាំងអះអាងនូវតួនាទីដែលមិនអាចជំនួសបានក្នុងការសម្រេចបាននូវ សេចក្តីប្រាថ្នារបស់មនុស្សជាតិអំពីការកសាងពិភពលោកកាន់តែល្អប្រសើរ ដោយឈរ លើមូលដ្ឋាននៃតម្លៃជាសកលនោះ គឺឯករាជ្យជាតិ អធិបតេយ្យភាពជាតិ សមភាព និងវឌ្ឍនភាពសង្គម។លោកប្រធានរដ្ឋបានមានប្រសាសន៍ថា ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិ និងតំបន់កាន់តែស្មុគស្មាញ មិនអាចទាយទុកជាមុនបាន ហើយពិភពលោកកំពុង ប្រឈមមុខនឹងការផ្លាស់ប្តូរជាមូលដ្ឋាននៃសម័យកាល បណ្តាប្រទេសត្រូវតែខិតខំ ប្រឹងប្រែងគាំទ្រចំពោះពហុភាគីនិយម ពង្រឹងកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាព អន្តរជាតិ ការគោរពតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោកប្រធានរដ្ឋក៏បានធ្វើអត្ថាធិប្បាយផងដែរថា នេះគឺជាពេលវេលាសម្រាប់អង្គការសហ ប្រជាជាតិធ្វើកំណែទម្រង់យ៉ាងខ្លាំងក្លា ដើម្បីសម្របខ្លួនឱ្យកាន់តែប្រសើរទៅនឹង បរិបទថ្មី បង្កើនប្រសិទ្ធភាព ក្នុងការអនុវត្តបេសកកម្មរបស់ខ្លួន។លោកប្រធានរដ្ឋ លឿង គឿង ក៏បានអះអាងដែរថា វៀតណាមនឹងបន្តជាដៃគូ ដែលអាចទុកចិត្តបាន ជាសមាជិកសកម្ម និងទទួលខុសត្រូវ រួមដំណើរជាមួយអង្គការ សហប្រជាជាតិ និងសហគមន៍អន្តរជាតិក្នុងការដោះស្រាយការលំបាក ជំនះពុះពារ លើបញ្ហាប្រឈម រួមគ្នាជំរុញសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ប្រកបដោយវិបុលភាពនៃប្រទេសនីមួយៗ តំបន់នីមួយៗ និងលើទូទាំងពិភពលោក៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឆ្លើយតបនឹងគំនិតផ្តួចផ្តើមរបស់ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៩ លោកឯកអគ្គរដ្ឋទូត Philemon Yang កាលពីថ្ងៃទី ១ សីហា ប្រធានរដ្ឋវៀត ណាមលោក លឿង គឿង បានផ្ញើសារអបអរសាទរក្នុងឱកាសខួបលើកទី ៨០ ទិវាបង្កើតអង្គការសហប្រជាជាតិ (ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥)។ ព្រឹត្តិការណ៍អនឡាញនេះមានការចូលរួមថ្លែងសុន្ទរកថារបស់ប្រធានហាសន្និបាតលោក Philemon Yang អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងប្រមុខរដ្ឋ និងរដ្ឋាភិបាលភាគច្រើននៃប្រទេសជាសមាជិកអង្គការសហ ប្រជាជាតិផងដែរ។ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមលោក លឿង គឿង។ (រូបថត៖ VNA)ក្នុងសាររបស់ខ្លួន លោកប្រធានរដ្ឋ លឿង គឿង បានអះអាងថា ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ អង្គការសហប្រជាជាតិបានបំភ្លឺនូវជំនឿជាក់ និងក្តីសង្ឃឹមអំពី សន្តិភាពយូរអង្វែង និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ និងប្រជាជន ទាំងអស់ ដោយបានជួយបង្ហាញអំពីសារៈសំខាន់ និងកម្លាំងរស់ដ៏ខ្លាំងក្លានៃពហុភាគី និយម ព្រមទាំងអះអាងនូវតួនាទីដែលមិនអាចជំនួសបានក្នុងការសម្រេចបាននូវ សេចក្តីប្រាថ្នារបស់មនុស្សជាតិអំពីការកសាងពិភពលោកកាន់តែល្អប្រសើរ ដោយឈរ លើមូលដ្ឋាននៃតម្លៃជាសកលនោះ គឺឯករាជ្យជាតិ អធិបតេយ្យភាពជាតិ សមភាព និងវឌ្ឍនភាពសង្គម។លោកប្រធានរដ្ឋបានមានប្រសាសន៍ថា ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិ និងតំបន់កាន់តែស្មុគស្មាញ មិនអាចទាយទុកជាមុនបាន ហើយពិភពលោកកំពុង ប្រឈមមុខនឹងការផ្លាស់ប្តូរជាមូលដ្ឋាននៃសម័យកាល បណ្តាប្រទេសត្រូវតែខិតខំ ប្រឹងប្រែងគាំទ្រចំពោះពហុភាគីនិយម ពង្រឹងកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាព អន្តរជាតិ ការគោរពតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោកប្រធានរដ្ឋក៏បានធ្វើអត្ថាធិប្បាយផងដែរថា នេះគឺជាពេលវេលាសម្រាប់អង្គការសហ ប្រជាជាតិធ្វើកំណែទម្រង់យ៉ាងខ្លាំងក្លា ដើម្បីសម្របខ្លួនឱ្យកាន់តែប្រសើរទៅនឹង បរិបទថ្មី បង្កើនប្រសិទ្ធភាព ក្នុងការអនុវត្តបេសកកម្មរបស់ខ្លួន។លោកប្រធានរដ្ឋ លឿង គឿង ក៏បានអះអាងដែរថា វៀតណាមនឹងបន្តជាដៃគូ ដែលអាចទុកចិត្តបាន ជាសមាជិកសកម្ម និងទទួលខុសត្រូវ រួមដំណើរជាមួយអង្គការ សហប្រជាជាតិ និងសហគមន៍អន្តរជាតិក្នុងការដោះស្រាយការលំបាក ជំនះពុះពារ លើបញ្ហាប្រឈម រួមគ្នាជំរុញសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ប្រកបដោយវិបុលភាពនៃប្រទេសនីមួយៗ តំបន់នីមួយៗ និងលើទូទាំងពិភពលោក៕
អត្ថបទផ្សេងទៀត លោកអគ្គលេខាបក្ស តូ ឡឹម៖ “កងទ័ព នគរបាល និងការទូតដើរតួនាទីយ៉ាងសំខាន់ពិសេសចំពោះជោគវាសនារបស់ប្រទេសជាតិ”03/08/2025ព័ត៌មានលោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ ថ្វីត្បិតតែមុខងារ ភារកិច្ច និងការរៀបចំកងកម្លាំង មានភាពខុសប្លែក គ្នា តាមលក្ខណៈជាក់លាក់ក៏ដោយ ប៉ុន្តែកងទ័ពប្រជាជន នគរបាលប្រជាជន និងផ្នែក ការទូតវៀតណាម សុទ្ធតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលដៅ និងឧត្តមគតិឯករាជ្យ ជាតិដោយផ្សារភ្ជាប់ជាមួយនឹងសង្គមនិយម។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ “មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិត្រូវតែបង្កើតលំហសម្រាប់សសរស្តម្ភថ្មីនៃប្រព័ន្ធហិរញ្ញវត្ថុនាពេលអនាគត”03/08/2025ព័ត៌មានតភ្ជាប់សហគ្រាសវៀតណាម-សិង្ហបុរីក្នុងលំហឌីជីថល03/08/2025ព័ត៌មានពន្ធគយរបស់អាមេរិក៖ បណ្តាប្រទេសអាស៊ីមានប្រតិកម្មចម្រុះ03/08/2025ព័ត៌មានវៀតណាម - ឥណ្ឌូណេស៊ី៖ ស្វែងរកឱកាសសម្រាប់កំណើនក្នុងបរិបទនៃអស្ថេរភាពសកល03/08/2025ព័ត៌មានប្រធានាធិបតីរុស្ស៊ី ឆ្លើយតបទៅនឹងកាលបរិច្ឆេទរបស់អាមេរិក03/08/2025ព័ត៌មានពង្រឹងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យទេសចរណ៍ ដើម្បីជួយសម្រួល និងទាក់ទាញភ្ញៀវទេសចរ01/08/2025ព័ត៌មាន អត្ថបទផ្សេងទៀត