• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម៖ បន្តកសាងក្បាលម៉ាស៊ីនរដ្ឋប្រកបដោយគុណភាពនិងប្រសិទ្ធភាព

នាព្រឹកថ្ងៃទី ៣១ តុលា នៅទីក្រុងហាណូយ សមាជិករដ្ឋសភាបានពិភាក្សាជា ក្រុមអំពីគម្រោងបង្កើតទីក្រុង Hue ក្រោមឱវាទមជ្ឈឹម; សេចក្តីព្រាងសេចក្តីសម្រេច ចិត្តរបស់រដ្ឋសភា ស្តីពីការរៀបចំអាជ្ញាធរក្រុងនៅទីក្រុង Hai Phong។
លោកអគ្គលេខាបក្ស តូ ឡឹម ផ្ដល់យោបល់លើសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការរៀបចំអាជ្ញាធរក្រុងនៅទីក្រុង Hai Phong។ (រូបថត៖ VNA) 
ផ្ដល់យោបល់លើសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការរៀបចំអាជ្ញាធរក្រុងនៅទីក្រុង Hai Phong នោះ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា នេះជាបញ្ហាធំណាស់ ដែលមជ្ឈិមកំពុងផ្តោតការពិភាក្សាអំពីរបៀបកែសម្រួលក្បាលម៉ាស៊ីនរដ្ឋប្រកបដោយគុណភាពនិងប្រសិទ្ធភាព ដើម្បីអនុវត្តន៍មិនត្រឹមតែសម្រាប់ ទីក្រុង Hai Phong ប៉ុណ្ណោះទេ ថែមទាំងប្រទេសទាំងមូលទៀតផង។ លោកអគ្គលេខា បក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ស និងសេចក្តី សម្រេចចិត្តមជ្ឈិមក្នុងរយៈពេលប៉ុន្មានអាណត្តិកន្លងមកនេះ សុទ្ធតែបានបញ្ជាក់នូវ ភាពចាំបាច់នៃការកែសម្រួលប្រតិបត្តិការនៃក្បាលម៉ាស៊ីនរដ្ឋប្រកបដោយគុណភាពនិងប្រសិទ្ធភាព។
“ក្បាលម៉ាស៊ីនរដ្ឋនៅក្នុងសេចក្ដីសម្រេចចិត្តលេខ ១៧ របស់មជ្ឈិម ត្រូវបានគេ វាយតម្លៃថា មានទំហំធំពេក ហើយខ្វះគុណភាពនិងប្រសិទ្ធភាព។ ដូច្នេះត្រូវតែកែ សម្រួលឡើងវិញ។ អាជ្ញាធរគឺត្រូវតែបម្រើប្រជាជន។ ការធ្វើបរិវត្តកម្មឌីជីថលក៏ដើម្បី កាត់បន្ថយបុគ្គលិកផងដែរ។ កាលពីមុន យើងបំពេញបែបបទរដ្ឋបាលតាមច្រកតែមួយ ប៉ុន្តែឥឡូវនេះប្រសិនបើគ្មានច្រកទៀត គឺកាន់តែល្អជាង”។
ពិភាក្សាអំពីគម្រោងបង្កើតទីក្រុង Hue ក្រោមឱវាទមជ្ឈិម សមាជិករដ្ឋសភាបាន យល់ស្របថា ទីក្រុង Hue មានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីក្លាយជាទីក្រុងក្រោមឱវាទ មជ្ឈិម ប៉ុន្តែនៅមានឧបសគ្គមួយចំនួនដែលត្រូវបន្តស្វែងរកដំណោះស្រាយ ដើម្បី បំពេញបទដ្ឋានឲ្យបានពេញលេញដូចជា៖ ផែនការមេ ចំនួនប្រជាជន ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម វប្បធម៌... ដើម្បីឲ្យទីក្រុង Hue អាចបង្ហាញយ៉ាងច្បាស់នូវតួនាទីឈាន មុខគេ ដែលជាប៉ូលកំណើននិងនវានុវត្តន៍មួយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ពិធីបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រី លោក​ ហ្វាម មិញជីញ ក្នុងដំណើរទស្សនកិច្ចជា​ផ្លូវការនៅកាតា

ពិធីបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រី លោក​ ហ្វាម មិញជីញ ក្នុងដំណើរទស្សនកិច្ចជា​ផ្លូវការនៅកាតា

នាព្រឹកថ្ងៃទី ៣១ តុលា (ម៉ោងក្នុងតំបន់) នៅវិមាន Amiri Diwan ក្នុងទីក្រុង Doha នាយករដ្ឋមន្ត្រីកាតា លោក Sheikh Mohammed bin Abdulrahman bin Jasim Al-Thani បានអញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកាតា។

Top