• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម៖ តាំងចិត្តដោះស្រាយរបបគោលនយោបាយសម្រាប់កម្មាភិបាលចូលនិវត្តន៍

លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានស្នើឲ្យគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ បក្សខេត្ត ទីក្រុង ជាពិសេស ថ្នាក់ដឹកនាំ ម្ចាស់ការពិចារណា និងសម្រេចអំពី ពេលវេលាបញ្ចប់ការរៀបចំអង្គភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ហើយដាក់ឱ្យអង្គភាព និងស្ថាប័នថ្នាក់ខេត្ត និងឃុំ សង្កាត់ ដំណើរការចាប់ពីថ្ងៃទី១ ខែកក្កដា ខាងមុខ។
លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី៦ មិថុនា នៅទីស្នាក់ការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម (ហាណូយ) លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញជាអធិបតីកិច្ចប្រជុំរបស់ការិ យាល័យនយោបាយ និងគណៈលេខា ដើម្បីផ្តល់យោបល់លើវឌ្ឍនភាពនៃការអនុវត្ត សេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋានរបស់គណៈ
កម្មាធិការមជ្ឈិម និងការិយាល័យ នយោបាយស្តីពីការចាត់តាំងក្បាលម៉ាស៊ីនដឹកនាំនិងអង្គភាពរដ្ឋបាល។
ថ្លែងមតិក្នុងកិច្ចប្រជុំ លោកអគ្គលេខាបក្សបានស្នើឲ្យរក្សាដដែលចំនួនអង្គភាព និងចំនួនអនុប្រធាននៃភ្នាក់ងារនិងអង្គភាពនានា ធានាឱ្យមានការអនុវត្តត្រឹមត្រូវ តាមគម្រោងដែលបានអនុម័តនៅសន្និបាតមជ្ឈិមលើកទី ១១។
“គណៈកម្មាធិការបក្សខេត្ត ក្រុង ក្រោមឱវាទមជ្ឈិម ត្រូវយកចិត្តទុកដាក់បំពេញ ឲ្យបានល្អនូវការរៀបចំ និងចាត់តាំងកម្មាភិបាលស្របតាមគោលការណ៍ និងការ ណែនាំរបស់ថ្នាក់លើ ទន្ទឹមនឹងនោះបំពេញឲ្យបានល្អនូវការងារនយោបាយ សតិអា រម្មណ៍ របប និងគោលនយោបាយសម្រាប់កម្មាភិបាលដែលរងផលប៉ះពាល់។ លើស ពីនេះ ត្រូវពិនិត្យ ធ្វើស្ថិតិប្រគល់ភារកិច្ចឱ្យបានគ្រប់គ្រាន់ក្នុងរយៈពេលអន្តរកាល ដើម្បី កុំឱ្យខកខានការងារ និងមិនប៉ះពាល់ដល់សកម្មភាពធម្មតារបស់ប្រជាពលរដ្ឋ និង អាជីវកម្ម”។
លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានស្នើឲ្យគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ បក្សខេត្ត ទីក្រុង ជាពិសេស ថ្នាក់ដឹកនាំ ម្ចាស់ការពិចារណា និងសម្រេចអំពី ពេលវេលាបញ្ចប់ការរៀបចំអង្គភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ហើយដាក់ឱ្យអង្គភាព និងស្ថាប័នថ្នាក់ខេត្ត និងឃុំ សង្កាត់ ដំណើរការចាប់ពីថ្ងៃទី១ ខែកក្កដា ខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

កិច្ចសហប្រតិបត្តិការធុរកិច្ចរវាងវៀតណាម-អាមេរិកក្នុងវិស័យកសិកម្ម

កិច្ចសហប្រតិបត្តិការធុរកិច្ចរវាងវៀតណាម-អាមេរិកក្នុងវិស័យកសិកម្ម

គណៈប្រតិភូក្រសួងកសិកម្ម និងបរិស្ថាន និងបណ្ដាសមាគម និងសហគ្រាស កសិកម្មវៀតណាម ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លោក Do Duc Duy បានទៅបំពេញទស្សនកិច្ចការងារនៅទីក្រុង Columbus រដ្ឋ Ohio សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែមិថុនា។ ក្នុងដំណើរទស្សនកិច្ចនេះ លោក Brian Baldridge រដ្ឋមន្ត្រីកសិកម្មនៃរដ្ឋ Ohio បានជួបពិភាក្សាទ្វេភាគីជាមួយលោករដ្ឋមន្ត្រី Do Duc Duy។

Top