ព័ត៌មាន
លោកអគ្គលេខាបក្ស តូ ឡឹម៖ គោលជំហរច្របាច់បញ្ចូលខេត្តទាំងបី Lam Dong, Binh Thuan និង Dak Nong គឺជាការសម្រេចចិត្តដ៏ធំមួយ
លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា គោលជំហរប្រចាច់បញ្ចូលខេត្តទាំង បី ដើម្បីបង្កើតខេត្ត Lam Dong ថ្មី គឺជាការសម្រេចចិត្តដ៏ធំមួយ ដែលមានទាំងលក្ខណៈ យុទ្ធសាស្ត្រផង និងជៀសមិនរួចផង សំដៅលើកកំពស់ប្រសិទ្ធភាពនៃអភិបាលកិច្ច ការគ្រប់គ្រង និងរៀបចំលំហអភិវឌ្ឍន៍ឡើងវិញ តាមទិសដៅបើកទូលាយ ភាពស្អិត រមួត និងនិរន្តរភាព។ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើថា៖
“ការច្របាច់បញ្ចូលទីភ្នាក់ងារ និងអង្គការត្រូវតែធ្វើឡើងដោយវិធីវិទ្យាសាស្រ្ត តម្លាភាព បើកជាសាធារណៈ និងសត្យានុម័ត។ ត្រូវតែយកលក្ខណៈសម្បត្តិ សមត្ថ ភាព កិត្យានុភាព និងប្រសិទ្ធភាពការងារធ្វើជារង្វាស់ខ្ពស់បំផុតក្នុងការរៀបចំកម្មា ភិបាល។ ការងារទាំងអស់ត្រូវតែធ្វើដោយឈរលើស្មារតីមនុស្សធម៌ ការទទួលខុសត្រូវ ភាពហ្មត់ចត់ និងស្របតាមបទប្បញ្ញត្តិ។ អ្នកដែលត្រូវបានប្រគល់ទំនួលខុសត្រូវថ្មី ត្រូវផ្តល់ឲ្យគេនូវលក្ខខណ្ឌអំណោយផលក្នុងលំនៅដ្ឋាន សាលារៀនសម្រាប់កូនៗ និងលក្ខខណ្ឌរស់នៅចាំបាច់ដើម្បីគេនឹងនរចិត្តធ្វើការនិងរួមចំណែកយ៉ាងយូរអង្វែង។ ដោយសារតែជាខេត្តធំជាងគេក្នុងប្រទេស ចាំបាច់ត្រូវគណនាដោយប្រុងប្រយ័ត្ននូវការ រៀបចំទីស្នាក់ការការងារ និងលក្ខខណ្ឌរស់នៅសម្រាប់កម្មាភិបាល ដែលត្រូវបានផ្ទេរ ទៅកន្លែងធ្វើការថ្មី។ ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងដល់រឿងនេះ”។
លោកអគ្គលេខាបក្សក៏បានស្នើឱ្យរៀបចំមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ ប្រកបដោយជោគជ័យ ធានាឱ្យមានការទទួលមរតកយ៉ាងរឹងមាំក្នុងផ្នត់គំនិត ការរៀបចំ និងជួរបុគ្គលិកនៅក្នុងលំហអភិវឌ្ឍន៍ថ្មី៕






