ក្នុងជំនួបនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះគឺជាការបង្ហាញយ៉ាងច្បាស់នូវប្រពៃណី “ផឹកទឹកនឹកដល់ប្រភពដើម” ដែលត្រូវបានរក្សានិងលើកកម្ពស់ក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់ប្រជាជនវៀតណាម ជាឱកាសសម្រាប់រដ្ឋ និងសង្គមទាំងមូលសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះពលីកម្មនិងការរួមវិភាគទានដែលមិនអាចកាត់ថ្លៃបាន នៃបុព្វបុរសជំនាន់មុនៗ ដើម្បីឯករាជ្យ និងសេរីភាពរបស់ប្រទេសជាតិ។
“យើងសូមឧទ្ទិសកុសលជូនដល់យុទ្ធជនពលីជិត ១.២លាននាក់ ជាកុលបុត្រឆ្នើមៗ ដែលបានស្ម័គ្រចិត្តទៅកាន់សមរភូមិ ចូលរួមប្រយុទ្ធនិងពលីជីវិតយ៉ាងអង់អាចក្លាហាន។ មនុស្សជាច្រើនដែលមានអាយុពី ១៨-២០ឆ្នាំ បានទុកក្តីស្រមៃ មហិច្ឆតា សៀវភៅ សាលរៀន គ្រួសារ និងញាតិមិត្តនៅខាងក្រោយ ទៅបំពេញបេសកកម្មដ៏ពិសិដ្ឋ ដើម្បីបុព្វហេតុកសាង និងការពារប្រទេសជាតិ ដើម្បីសន្តិភាពនិងសុភមង្គលរបស់ប្រជាជន"។
លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា បក្ស រដ្ឋ បន្តយកចិត្តទុកដាក់លើការងារតបស្នងសងគុណចំពោះយុទ្ធជនពិការនិងយុទ្ធជនពលី ជនមានគុណូបការៈចំពោះបដិវត្តន៍ ហើយការអភិវឌ្ឍរបស់ប្រទេសជាតិគឺជាការដឹងគុណជាក់ស្តែងនិងមានអត្ថន័យបំផុត។ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឱ្យក្រសួង និងស្ថាប័នមូលដ្ឋានទូទាំងប្រទេស បន្តពិនិត្យ កែលម្អ និងអនុវត្តគោលនយោបាយអនុគ្រោះសម្រាប់ជនមានគុណូបការៈចំពោះបដិវត្តន៍ ដោះស្រាយឲ្យបានសមស្របនូវសេចក្តីប្រាថ្នានិងផលប្រយោជន៍របស់ជនមានគុណូបការៈចំពោះបដិវត្តន៍ និងសាច់ញាតិយុទ្ធជនពលី ទន្ទឹមនឹងនោះ ជំរុញការស្វែងរក និងការប្រមូលអដ្ឋិធាតុរបស់យុទ្ធជនពលី ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការផ្លាស់ប្តូរនិងផ្តល់ព័ត៌មានអំពីយុទ្ធជនពលីនិងផ្នូរយុទ្ធជនពលី៕