• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម៖ ការដោះស្រាយចំណុចកកស្ទះក្នុងស្ថាប័នត្រូវតែជា ភារកិច្ចកំពូល

លើសពីនេះ បង្កើតប្រព័ន្ធ អេកូឡូស៊ី ដោះសោធនធានសង្គម ដាក់សហគ្រាសជាស្នូល រំដោះ និងកៀរគរធនធាន ឯកជនជាអតិបរមាសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV)
នៅព្រឹកថ្ងៃទី១៥ ខែតុលា អញ្ជើញថ្លែងសន្និដ្ឋាននៅកិច្ចប្រជុំត្រួតពិនិត្យការ អនុវត្តសេចក្តីសម្រេចចិត្តលេខ៥៧ របស់ការិយាល័យនយោបាយ ស្តីពីរបកគំហើញ ក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិក្នុង ត្រីមាសទី៣ និងភារកិច្ច និងដំណោះស្រាយសំខាន់ៗរហូតដល់ចុងឆ្នាំនេះ លោកអគ្គ លេខាបក្ស តូ ឡឹម ប្រធានគណៈកម្មាធិការមជ្ឈិមដឹកនាំការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្ដូរឌីជីថល បានសង្កត់ធ្ងន់ថា ត្រូវតែចាត់ទុកការ ដោះស្រាយចំណុចកកស្ទះក្នុងស្ថាប័ន ជាភារកិច្ចកំពូល។ លើសពីនេះ បង្កើតប្រព័ន្ធ អេកូឡូស៊ី ដោះសោធនធានសង្គម ដាក់សហគ្រាសជាស្នូល រំដោះ និងកៀរគរធនធាន ឯកជនជាអតិបរមាសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ លោកអគ្គលេខាបក្សបានស្នើថា៖
“ត្រូវតែបង្រួបបង្រួមនូវបាវចនាសកម្មភាព ដូចស្មារតីដឹកនាំនៃសន្និបាតលើកទី ១៣ របស់គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ ដែលថា៖ “ការផ្ដោតសំខាន់ ចំនួន៣ - ការប្រកាសជាសាធារណៈចំនួន ៣- រង្វាស់តែមួយ”។ ការផ្តោតសំខាន់ចំនួន ៣  រួមមាន ការធ្វើស្ថាប័នភាវូបនីយកម្មនូវសេចក្ដីសន្និដ្ឋានរបស់គណៈកម្មាធិការដឹកនាំ យ៉ាងឆាប់រហ័ស; រៀបចំការអនុវត្តយ៉ាងខ្លាំងក្លា ជាមួយនឹងផលិតផលជាក់លាក់; ត្រួតពិនិត្យ និងឃ្លាំមើលជាប្រចាំ ដោះស្រាយការជំពាក់ជំពិនឲ្យទាន់ពេលវេលា។ ការប្រកាសជាសាធារណៈចំនួន៣  រួមមាន ការប្រកាសវឌ្ឍនភាព; ការប្រកាសទំនួល ខុសត្រូវ និងការប្រកាសលទ្ធផលសម្រាប់សាធារណៈជននិងសង្គមត្រួតពិនិត្យ និងអមដំណើរ។ ចំណែករង្វាស់តែមួយនោះគឺ កម្រិតជីវភាព និងការជឿទុកចិត្ត របស់ប្រជាជន”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម៖ កសិករគឺជាយុទ្ធជនដែលនៅជួរមុខសមរភូមិសន្តិសុខស្បៀងអាហារ

លោកអគ្គលេខាបក្ស តូ ឡឹម៖ កសិករគឺជាយុទ្ធជនដែលនៅជួរមុខសមរភូមិសន្តិសុខស្បៀងអាហារ

ក្នុងឱកាសរំលឹកខួបលើកទី ៩៥ ទិវាបង្កើតសមាគមកសិករវៀតណាម (ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ១៩៣០ - ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥) នារសៀលថ្ងៃទី ១៤ ខែតុលា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស តូ ឡឹម បានជួប សំណេះសំណាលជាមួយតំណាងកសិករនិងអ្នកវិទ្យាសាស្ត្រកសិកម្មឆ្នើមចំនួន ៩៥ នាក់ក្នុងឆ្នាំ២០២៥។

Top