លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងក្នុងជំនួបនេះ។ (រូបថត៖ VNA)
ថ្លែងមតិក្នុងជំនួបនេះ លោកអគ្គលេខាបក្សបានអះអាងថា កសិករជានិច្ចកាល ជាកម្លាំងយុទ្ធសាស្ត្រដែលផលិតចេញស្បៀងអាហារ និងជាមូលដ្ឋានគ្រឹះនៃផែនមហា សាមគ្គីភាពជាតិទាំងមូល។ ដើម្បីឲ្យវិស័យកសិកម្មកាន់តែរីកចម្រើន ជនបទកាន់តែសម្បូរធូធារ និងប្រជា កសិករកាន់តែសុភមង្គលនោះ លោកអគ្គលេខាបក្សបានចាត់ទុកថា ចាំបាច់ត្រូវដាក់ កសិករជាស្នូល។ កសិករម្នាក់ៗគឺជាយុទ្ធជនដែលនៅជួរមុខសមរភូមិសន្តិសុខស្បៀង អាហារ; ជាសហគ្រិននៃវាលស្រែ និងជា "វិស្វករអេកូឡូស៊ី" ផងដែរ។
លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវដាក់វិទ្យាសាស្ត្រ និងបច្ចេក វិទ្យាជាមជ្ឈមណ្ឌលនៃប្រតិបត្តិការផលិតកម្ម។ អ្នកវិទ្យាសាស្ត្រគួរតែចុះស្រែចម្ការ ចូលក្នុងកសិដ្ឋាននិងរោងចក្រកែច្នៃ។ សហគ្រាសនិងសហករណ៍ រួមដំណើរជាមួយ កសិករដើម្បីបង្កើតស្ដង់ដារដំណើរការ ស្តង់ដារគុណភាព កែលម្អការតាមដានប្រភព- សុវត្ថិភាពចំណីអាហារ បំពេញតាមតម្រូវការនៃទីផ្សារដែលមានស្ដង់ដារខ្ពស់; ច្នៃប្រឌិតដោយឥតឈប់ឈរ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម។ ធ្វើពិពិធកម្មផលិតផល កសិកម្ម កសាងម៉ាកយីហោ និងពង្រីកទីផ្សារកសិផលវៀតណាម។ អភិវឌ្ឍន៍កសិកម្ម បៃតង - វិលជុំ - សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ផ្លាស់ប្តូរពី "ការពង្រីកទិន្នផល" ទៅជាការបង្កើនផលិតភាព និងគុណភាព កាត់បន្ថយការបំភាយឧស្ម័ន។ សេដ្ឋកិច្ចជីវៈសាស្ត្រ សេដ្ឋកិច្ចកសិកម្មវិលជុំ ត្រូវក្លាយជាទិសដៅសំខាន់នៃតំបន់ជនបទថ្មីជឿនលឿន។
លោកអគ្គលេខាបក្សសង្ឃឹមថា សមាគមកសិករនឹងរួមចំណែកក្នុងការកសាង ជនបទវៀតណាមប្រកបដោយអរិយធម៌ សន្តិសុខ និងសេចក្ដីសប្បុរស; រួមដៃគ្នា ដើម្បីធ្វើឱ្យភូមិជនបទនីមួយៗក្លាយជា "កន្លែងគួរឲ្យចង់រស់នៅ" ដោយមានការងារ ប្រកបដោយចីរភាព វប្បធម៌ បរិស្ថានស្អាត មានសន្តិសុខនិងសុវត្ថិភាព៕