នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញថ្លែងមតិដឹកនាំ (រូបថត៖ VOV)
ពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិក អន្តរកម្រិតបឋមសិក្សា-អនុវិទ្យាល័យ Bat Mot ជាសាលាព្រំដែនមួយក្នុងចំណោមសាលាព្រំដែនទាំង ៦ ក្នុងខេត្ត Thanh Hoa ដែលចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៥ ដោយបានអនុវត្តតាមការសន្និដ្ឋានរបស់ការិយាល័យនយោបាយស្តីពីការវិនិយោគសាងសង់សាលាអន្តរកម្រិត បឋមសិក្សា មធ្យមសិក្សាចំនួន ២៤៨ នៅតាមឃុំព្រំដែនដីគោក។ អញ្ជើញថ្លែងមតិនៅពិធីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានចាត់ទុកថា ការវិនិយោគលើការ សាងសង់សាលាអន្តេវាសិកគឺមានសារៈសំខាន់ណាស់ក្នុងការបំពេញតម្រូវ ការសិក្សា និងការរស់នៅរបស់សិស្ស; ស្នើដល់មូលដ្ឋានធានានូវដំណើរការសាងសង់ និងគុណភាពនៃគម្រោង ដោយខិតខំបង្ហើយបានមុនថ្ងៃទី៣០ សីហា ឆ្នាំក្រោយ ។“បើគ្មានសាលា កុមារជាច្រើនមិនអាចទៅសាលាបានទេ។ ឥឡូវនេះត្រូវតែមានសាលារៀនដើម្បីឲ្យកុមារទាំងអស់បានទៅរៀន។ នេះគឺសមភាពក្នុងវិស័យអប់រំ "សាបព្រួសអក្សរសម្រាប់ប្អូនៗ" "បណ្តុះចំណេះដឹង" "បំភ្លឺក្តីសុបិន" អោយប្អូនៗ បានសម្រេចសេចក្តីប្រាថ្នារបស់ខ្លួន។ នេះជាទំនួលខុសត្រូវរបស់រដ្ឋ ទំនួលខុសត្រូវសង្គម ទំនួលខុសត្រូវសាលា ទំនួលខុសត្រូវរបស់យើងម្នាក់ៗ ដូច្នេះហើយការកសាងសាលារៀនត្រូវធ្វើដោយអស់ពីចិត្ត ភាពបរិសុទ្ធ ដោយក្តីស្រឡាញ់ចំពោះការអប់រំ និងការបណ្តុះបណ្តាលរបស់យើងទាំងអស់គ្នា”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ។
ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីបានជូនអំណោយដល់គ្រួសារដែលមានស្ថានភាពលំបាក គ្រួសារដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិនៅក្នុងឃុំចំនួនពីរ គឺឃុំ Yen Nhan និងឃុំ Bat Mot; និងអាវរងារជាង ៦០០ ដល់សិស្សានុសិស្សទាំងអស់នៃសាលាអន្តរកម្រិត បឋមសិក្សា និងអនុវិទ្យាល័យ Bat Mot៕