• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី លោក ប៊ុយ ថាញ់សឺន៖ ធានាពិធីបើកការចុះហត្ថលេខាលើអនុសញ្ញាទីក្រុងហាណូយប្រកបដោយជោគជ័យបំផុត

នាយប់ថ្ងៃទី ១៣ ខែតុលា ឧបនាយករដ្ឋមន្ត្រី លោក ប៊ុយ ថាញ់សឺន បានអញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការដឹកនាំសម្រាប់ពិធីបើកការចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងព្រឹត្តិការណ៍ពាក់ព័ន្ធនានានៅ វៀតណាម (គណៈកម្មាធិការដឹកនាំសម្រាប់ពិធីបើកការចុះហត្ថលេខាលើអនុសញ្ញាហាណូយ) នាថ្ងៃទី ២៥-២៦ខែតុលា ឆ្នាំ ២០២៥ នៅទីក្រុងហាណូយ។

ឧបនាយករដ្ឋមន្ត្រី លោក ប៊ុយ ថាញ់សឺន បានអញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការដឹកនាំសម្រាប់ពិធីបើកការចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត   (រូបថត៖ VNA)
 

គិតត្រឹមថ្ងៃទី ៨ ខែតុលា គណៈប្រតិភូជាង ១០០ តំណាងឱ្យរដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ ដែលដឹកនាំដោយថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំក្រសួង និងសាខានៃប្រទេស និងអង្គការអន្តរជាតិនានា បានបញ្ជាក់ពីការចូលរួមនៅក្នុងពិធីបើកការចុះហត្ថលេខានេះ។

អញ្ជើញថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការដែលអង្គការសហប្រជាជាតិជ្រើសរើសទីក្រុងហាណូយជាទីកន្លែងសម្រាប់ពិធីបើកការចុះហត្ថលេខា គឺគូសសញ្ញាជាលើកទីមួយហើយដែលអនុសញ្ញាពហុភាគីជាសាកលក្នុងវិស័យដែលសហគមន៍អន្តរជាតិកំពុងចាប់អារម្មណ៍យ៉ាងខ្លាំង ដែលផ្សាភ្ជាប់ជាមួយទីតាំងមួយនៅវៀតណាម។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យអនុគណៈកម្មការបន្តជំរុញការអនុវត្តការងារឱ្យបានសកម្ម និងប្រកបដោយប្រសិទ្ធភាព ធានាបាននូវគុណភាព និងទាន់ពេលវេលា និងធានាឱ្យពិធីបើកការចុះហត្ថលេខាទទួលបានជោគជ័យបំផុត៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ការកសាងសាលាអន្តេវាសិកអន្តរកម្រិតត្រូវតែធ្វើឡើងដោយក្ដីស្រឡាញ់ចំពោះបុព្វហេតុអប់រំ

ការកសាងសាលាអន្តេវាសិកអន្តរកម្រិតត្រូវតែធ្វើឡើងដោយក្ដីស្រឡាញ់ចំពោះបុព្វហេតុអប់រំ

នារសៀលថ្ងៃទី ១៤ តុលា នៅឃុំព្រំដែន Bat Mot ខេត្ត Thanh Hoa នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា-អនុវិទ្យាល័យ Bat Mot។

Top