ព័ត៌មាន
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញធ្វើជាប្រធានសន្និសីទគណៈកម្មាធិការយោធា មជ្ឈិមលើកទី ១៤ អាណត្តិ ២០២០-២០២៥
នៅក្នុងសន្និសីទ លោកអគ្គលេខាបក្ស តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលគណៈកម្មាធិការយោធាមជ្ឈិម និងក្រសួងការពារប្រទេសបានដឹកនាំ អនុវត្តប្រកបដោយជោគជ័យក្នុងរយៈពេល ៦ ខែកន្លងមក ហើយបានស្នើឱ្យគណៈ កម្មាធិការយោធាមជ្ឈិមផ្តោតលើការដឹកនាំអនុវត្តឲ្យបានល្អនូវ "ការផ្តោតសំខាន់ចំនួន ៣ និងភាពប្ដូរផ្ដាច់ចំនួន ៣" ក្នុងរយៈពេល ៦ ខែចុងក្រោយនៃឆ្នាំនេះ។ ក្នុងនោះ “ការ ផ្តោតសំខាន់ចំនួន ៣” គឺ៖ បំពេញឲ្យបានល្អនូវការងារត្រៀមនិងរៀបចំមហាសន្និបាត បក្សភាគយោធាលើកទី១២ ប្រកបដោយជោគជ័យ; ចូលរួមប្រកបដោយទំនួលខុស ត្រូវខ្ពស់បំផុត និងគុណភាពល្អបំផុតក្នុងខ្លឹមសារបម្រើមហាសន្និបាតបក្សទូទាំង ប្រទេសលើកទី១៤ ដឹកនាំការអនុវត្តការរៀបចំប្រព័ន្ធអង្គភាពយោធាមូលដ្ឋាន ស្រប តាមការរៀបចំអាជ្ញាធរមូលដ្ឋាន ២ កម្រិត; ដឹកនាំការលើកកំពស់សមត្ថភាពព្យាករណ៍ ស្រាវជ្រាវ ចាប់យក និងវាយតម្លៃស្ថានភាពឱ្យបានត្រឹមត្រូវ ធ្វើសេនាធិការដោយ ទាន់ពេលវេលាចំពោះបក្សនិងរដ្ឋអំពីគោលនយោបាយ និងយុទ្ធសាស្ត្រធានាផល ប្រយោជន៍ជាតិឲ្យបានខ្ពស់បំផុត។
ទាក់ទងនឹង “ភាពប្ដូរផ្ដាច់ចំនួន ៣” លោកអគ្គលេខាបក្សបានបញ្ជាក់ថា ចាំបាច់ ត្រូវមានភាពប្ដូរផ្ដាច់ក្នុងការអនុវត្តចលនា “អក្ខរកម្មឌីជីថល” ដោយអនុវត្តន៍កំណែ ទម្រង់រដ្ឋបាល និងការផ្លាស់ប្តូរឌីជីថលក្នុងការគ្រប់គ្រងរដ្ឋបាលយោធា; មានភាពប្ដូរ ផ្ដាច់ក្នុងការ “ធ្វើទំនើបកម្មមនុស្ស” មុនពេល “ធ្វើទំនើបកម្មអាវុធនិងឧបករណ៍” អនុវត្តន៍យ៉ាងខ្លាំងក្លានូវគម្រោងយោធានិងការពារជាតិសំខាន់ៗ; មានភាពប្ដូរផ្ដាច់ ក្នុងការរក្សា ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិគួរឱ្យទុកចិត្តជាមួយ ប្រទេស និងដៃគូ ដោយ ផ្តល់អាទិភាពដល់ប្រទេសជិតខាង ប្រទេសក្នុងតំបន់ ប្រទេសធំៗ ដៃគូយុទ្ធសាស្ត្រ ដៃគូគ្រប់ជ្រុងជ្រោយ និងប្រទេសមិត្តប្រពៃណី៕