នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា អាស្រ័យដោយ មានការគាំទ្រយ៉ាងសកម្មរបស់រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាសហគ្រិន គំរូរបស់កូរ៉េខាងត្បូង រួមទាំងលោក Park Soo Kwan ផ្ទាល់ ទំនាក់ទំនងសហប្រតិ បត្តិការវៀតណាម-កូរ៉េខាងត្បូងលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច បាននឹងកំពុង អភិវឌ្ឍន៍ជាមួយនឹងល្បឿនខ្ពស់គួរសម។ វៀតណាមនិងកូរ៉េខាងត្បូងបន្តរក្សាឋានៈជា ដៃគូសំខាន់ជួរមុខរបស់គ្នាទៅវិញទៅមក; ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋាន ប្រព្រឹត្តទៅយ៉ាងសកម្ម។
លោកអគ្គលេខាបក្សមានប្រសាសន៍ថា ដោយមានគោលដៅបង្កើនវត្តមាន ការទូតរបស់វៀតណាមនៅតំបន់ភាគខាងត្បូងរបស់កូរ៉េខាងត្បូង ព្រមទាំងឆ្លើយតប នឹងតម្រូវការកាន់តែខ្ពស់របស់សហគមន៍ជន វៀតណាមនិងដៃគូក្នុងស្រុកនោះ ក្រសួង ការបរទេសវៀតណាមបានបង្កើតស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Busan (ខែកក្កដា ឆ្នាំ ២០២៥)។ លោកអគ្គលេខាបក្សមានបំណងថា លោក Park Soo Kwan នឹងបន្តយកចិត្តទុកដាក់ គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ស្ថាន អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Busan នាពេលខាងមុខ។
រីឯខ្លួនវិញ អតីតអគ្គកុងស៊ុលកិត្តិយស លោក Park Soo Kwan ជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងទីក្រុង Busan និងទីក្រុងហូជីមិញ នាពេលខាងមុខនឹង បន្តអភិវឌ្ឍន៍ រួមចំណែកច្រើនថែមទៀតដល់ទំនាក់ទំនងសហប្រតិបត្តិការរវាង កូរ៉េខាងត្បូង និងវៀតណាមក្នុងដំណាក់កាលថ្មី៕