• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម ជួបសំណេះសំណាលជាមួយសមាជិកសភាជាច្រើនជំនាន់

នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាមលោក តូ ឡឹម បានអញ្ជើញចូលរួម និងធ្វើជាអធិបតីក្នុងជំនួបសំណេះ សំណាលជាមួយសមាជិកសភាជាច្រើនជំនាន់ ក្នុងឱកាសរំលឹកខួបលើកទី ៨០ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា (១៩៤៥-២០២៥) និងឆ្ពោះទៅ ខួបលើកទី ៨០ ទិវាបោះឆ្នោតសកលលើកទី១ ដើម្បីជ្រើសតាំងរដ្ឋសភាវៀតណាម (១៩៤៦-២០២៦)។
ទិដ្ឋភាពនៃជំនួបនេះ។ (រូបថត៖ VOV)

ជម្រាបជូនដល់ប្រតិភូជាង ២២០០ នាក់ដែលចូលរួមក្នុងសន្និសីទ លោកអគ្គ លេខាបក្សបានលើកច្បាស់អំពីគោលដៅរបស់ប្រទេសជាតិសម្រាប់រយៈពេលខាងមុខ។ នោះគឺធានាអធិបតេយ្យភាព បូរណភាពទឹកដី រក្សាយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម; អភិវឌ្ឍន៍ប្រទេសជាតិឱ្យបានលឿននិងប្រកបដោយនិរន្តរ ភាព; កែលម្អឥតឈប់ឈរ និងបំពេញនូវតម្រូវការកាន់តែខ្ពស់ក្នុងជីវភាពខាងសម្ភារៈ និងខាងស្មារតីរបស់ប្រជាជន។ មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤ ដែលជា ព្រឹត្តិការណ៍នយោបាយដ៏សែនសំខាន់របស់ប្រទេសជាតិ គ្រោងនឹងប្រព្រឹត្តទៅនៅ ត្រីមាសទី១ ឆ្នាំ២០២៦ ដោយដាក់ចេញនូវគោលនយោបាយសំខាន់ៗ ដើម្បីនាំ ប្រទេសវៀតណាមឈានចូលយុគសម័យដ៏រុងរឿង។ ដោយសង្កត់ធ្ងន់លើការងារ ជ្រើសរើសបុគ្គលិកសម្រាប់មហាសន្និបាត លោកអគ្គលេខាបក្ស តូ ឡឹម បានមាន ប្រសាសន៍ថា៖

“គោលជំហររបស់បក្សគឺយកចិត្តទុកដាក់ពិសេសបំផុតដល់គុណភាពនៃជួរ សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៤។ ត្រូវមានបរិមាណ និងរចនា សម្ព័ន្ធសមស្រប ដើម្បីបំពេញតម្រូវការនៃការដឹកនាំលើគ្រប់ជ្រុងជ្រោយ ដោយ យកចិត្តទុកដាក់បង្កើនបរិមាណសមាជិកគណៈកម្មាធិការមជ្ឈិមបក្សក្នុងមុខតំណែង តំបន់ និងវិស័យសំខាន់ៗដែលត្រូវបានផ្តល់អាទិភាព។ អ្នកដែលត្រូវបានជ្រើសរើស ត្រូវតែជាគំរូពិតប្រាកដ ស្អាតស្អំ ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ហ៊ានលះបង់ ផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីផលប្រយោជន៍រួម ដាក់ផលប្រយោជន៍សមូហភាព ផលប្រយោជន៍ប្រជាពលរដ្ឋ និងផលប្រយោជន៍ជាតិជាដំបូងបង្អស់ ជាអ្នកដែលមាន កិត្យានុភាពក្នុងបក្ស និងជាទីទុកចិត្តរបស់ប្រជាជន”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការតាំងពិព័រណ៍សមិទ្ធិផលជាតិ ៨០ ឆ្នាំនៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល៖ សក្ខីភាពដ៏រស់រវើកនៃភាពច្នៃប្រឌិតរបស់ប្រជាជនវៀតណាម

ការតាំងពិព័រណ៍សមិទ្ធិផលជាតិ "៨០ ឆ្នាំនៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល"៖ សក្ខីភាពដ៏រស់រវើកនៃភាពច្នៃប្រឌិតរបស់ប្រជាជនវៀតណាម

ការតាំងពិព័រណ៌សមិទ្ធិផលជាតិ “៨០ឆ្នាំនៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល” បានបើកជាផ្លូវការនាព្រឹកថ្ងៃទី ២៨ សីហា នៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ (VEC) Dong Anh ទីក្រុងហាណូយ ដើម្បីអបអរសាទរខួបលើកទី ៨០ នៃទិវាឯករាជ្យជាតិវៀតណាម (២/កញ្ញា/១៩៤៥ - ២/កញ្ញា/ ២០២៥)

Top