នៅព្រឹកថ្ងៃទី១១ ខែឧសភា នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់លោក ត្រិន ថាញ់ មិន ប្រធានរដ្ឋសភាវៀតណាម សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានពិចារណានិងអនុម័តលើបទបញ្ញត្តិរធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃបទបញ្ញត្តិស្តីពីការបង្រួបបង្រួមឯកសារបទដ្ឋានគតិយុត្ត; ពិនិត្យរបាយការណ៍របស់រដ្ឋសភាស្ដីពីការងារទាក់ទងនឹងបំណងរបស់ប្រជាពលរដ្ឋ ក្នុងខែមីនា និងខែមេសា ឆ្នាំ២០២៦។
ថ្លែងនៅក្នុងសម័យប្រជុំ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានតម្រូវឱ្យស្ថាប័នពាក់ព័ន្ធអនុវត្តន៍ឲ្យបានម៉ឺងម៉ាតនូវច្បាប់ស្ដីពីការចេញផ្សាយឯកសារបទដ្ឋានគតិយុត្ត ហើយត្រូវតែផ្លាស់ប្ដូរការត្រិះរិះក្នុងការងារតាក់តែងច្បាប់ ដោយកំណត់យ៉ាងច្បាស់អំពីតួនាទីរបស់រដ្ឋសភា និងរដ្ឋាភិបាល ដើម្បីកែលម្អគុណភាពការងារនីតិបញ្ញត្តិ។ លោកប្រធានរដ្ឋសភា បានសង្កត់ធ្ងន់លើទស្សនៈដ៏ខ្ជាប់ខ្ជួនថា មិនបណ្ដោយឲ្យកើតមានចន្លោះប្រហោងក្នុងប្រព័ន្ធច្បាប់ ហើយធានាថាច្បាប់ និងសេចក្តីសម្រេចចិត្តនៅពេលចូលជាធរមាន ត្រូវបានអនុវត្តន៍យ៉ាងជាក់ស្ដែងភ្លាមៗ៕







