• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋវៀតណាម Vo Van Thuong អញ្ជើញ​បំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅឡាវ៖ បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងវៀតណាម-ឡាវ

លោកប្រធានរដ្ឋវៀតណាម Vo Van Thuong បានជ្រើសរើសឡាវជាប្រទេសដើមដំបូងទៅបំពេញទស្សនកិច្ចក្នុងតំណែងថ្មី ដើម្បីបន្តអះអាងពីគោលនយោបាយឥតងាករេរបស់វៀតណាមគឺជានិច្ចកាលយកចិត្តទុកដាក់និងផ្ដល់អាទិភាពខ្ពស់បំផុតសម្រាប់ទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម ឡាវ។
លោកប្រធានរដ្ឋ Vo Van Thuong

តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តឡាវ  ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឡាវក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែមេសាខាងមុខ។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននាឱកាសនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet បានសង្កត់ធ្ងន់ថា៖ វៀតណាម និងឡាវ គឺជាប្រទេសជិតខាងដ៏ជិតស្និទ្ធ ហើយមានទំនាក់ទំនងដ៏ពិសេស។ ដូច្នេះហើយ លោកប្រធានរដ្ឋវៀតណាម Vo Van Thuong បានជ្រើសរើសឡាវជាប្រទេសដើមដំបូងទៅបំពេញទស្សនកិច្ចក្នុងតំណែងថ្មី ដើម្បីបន្តអះអាងពីគោលនយោបាយឥតងាករេរបស់វៀតណាមគឺជានិច្ចកាលយកចិត្តទុកដាក់និងផ្ដល់អាទិភាពខ្ពស់បំផុតសម្រាប់ទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម ឡាវ។ ដំណើរទស្សនកិច្ចក៏បានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងក្លា លើគ្រប់ជ្រុងជ្រោយរបស់វៀតណាមចំពោះបុព្វហេតុផ្លាស់ប្ដូរថ្មី ស្ដារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសមាហរណកម្មអន្តរជាតិរបស់ប្រទេសឡាវផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top