• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ លឿង គឿង៖ «ខ្លោងទ្វាររបស់វៀតណាមតែងតែបើកចំហដើម្បីស្វាគមន៍សហគ្រាស APEC»

នៅរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ តាមម៉ោងក្នុងស្រុក ក្នុងកម្មវិធីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ឆ្នាំ២០២៥ នៅទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញថ្លែងសុន្ទរកថាសំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច APEC ២០២៥។
ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញថ្លែងសុន្ទរកថាសំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច APEC ២០២៥។ (រូបថត៖ VOV)

លោកប្រធានរដ្ឋ លឿង គឿង បានចែករំលែកទស្សនៈលើមេរៀនពីបដិវត្តន៍ឧស្សាហកម្ម ការទទួលខុសត្រូវរបស់អាស៊ី-ប៉ាស៊ីហ្វិកចំពោះពិភពលោក តួនាទីរបស់សហគមន៍ធុរកិច្ច APEC គោលមាគ៌ាអភិវឌ្ឍន៍របស់វៀតណាមក្នុងយុគសម័យថ្មី និងឱកាសសហប្រតិបត្តិការជាមួយវៀតណាម។

លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ដោយទាញយកមេរៀនពីបដិវត្តន៍ឧស្សាហកម្ម ពីមុន ប្រការដ៏សំខាន់នោះគឺ ត្រូវធានាថាបដិវត្តន៍ឧស្សាហកម្មនេះត្រូវបានដឹកនាំដោយស្មារតីសហប្រតិបត្តិការតាំងពីដំបូង ដោយបង្កើតឱកាសសម្រាប់សេដ្ឋកិច្ចទាំងអស់ចូលរួម រួមចំណែក និងពង្រីកសមត្ថភាពរបស់ខ្លួន។ លោកប្រធានរដ្ឋ ក៏បានស្នើឲ្យសហគមន៍ធុរកិច្ច APEC រួមជាមួយបណ្ដារដ្ឋាភិបាលដើម្បីដាក់ពង្រាយបញ្ញាសិប្បនិម្មិត (AI) ដោយមានការទទួលខុសត្រូវ ជំរុញ AI បើកចំហ និងធានា AI ប្រកបដោយបរិយាប័ន្ន។ លោកប្រធានរដ្ឋ លឿង គឿង ក៏បានឧទ្ទេសនាមអំពីសមិទ្ធផលលេចធ្លោរបស់វៀតណាមក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ហើយបានរំលេចពីឱកាសសហប្រតិបត្តិការដ៏មានសក្តានុពលដែលដៃគូនានា អាចអនុវត្តន៍ជាមួយវៀតណាម។ លោកប្រធានរដ្ឋ លឿង គឿង បានមានប្រសាសន៍ថា៖

“ខ្ញុំពិតជាចាប់អារម្មណ៍ចំពោះប្រធានបទនៃសន្និសីទ។ នៅក្នុងពិភពលោកដែលពោរពេញដោយអស្ថិរភាព ភាពមិនប្រាកដប្រជា និងភាពចលាចល វៀតណាមនាំមកនូវស្ថិរភាព សុវត្ថិភាព និងឱកាសជោគជ័យប្រកបដោយចីរភាព សម្រាប់សហគ្រាស។ ខ្លោងទ្វាររបស់វៀតណាមតែងតែបើកចំហដើម្បីស្វាគមន៍អ្នក។ យើងត្រៀមខ្លួនជាស្រេច សហការជាមួយសហគ្រាស APEC ក្នុងវិស័យដ៏ពោរពេញទៅដោយសក្តានុពលដូចជា បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាឌីជីថល ថាមពល ជីវបច្ចេកវិទ្យា និងទីក្រុងឆ្លាតវៃ”៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

លោកប្រធានរដ្ឋ លឿង គឿង៖ មូលដ្ឋានគ្រឹះមីក្រូសេដ្ឋកិច្ចដ៏រឹងមាំ នឹងដើរតួនាទី យ៉ាងសំខាន់ក្នុងកំណើនរយៈពេលវែង

លោកប្រធានរដ្ឋ លឿង គឿង៖ មូលដ្ឋានគ្រឹះមីក្រូសេដ្ឋកិច្ចដ៏រឹងមាំ នឹងដើរតួនាទី យ៉ាងសំខាន់ក្នុងកំណើនរយៈពេលវែង

នៅព្រឹកថ្ងៃទី ៣១ ខែតុលា នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ គ្យុងជូ ប្រទេស កូរ៉េខាងត្បូង ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងថ្នាក់ដឹកនាំ ប្រធានគណៈ ប្រតិភូមកពីប្រទេសជាសមាជិក APEC ចំនួន ២១ បានចូលរួមសម័យប្រជុំលើកដំបូង នៃកិច្ចប្រជុំថ្នាក់ដឹកនាំ APEC ២០២៥ ក្រោមប្រធានបទ "ឆ្ពោះទៅរកតំបន់ដែលមាន ភាពធន់ តភ្ជាប់ និងឈានទៅឆ្ងាយ"។

Top