• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ លឿង គឿងជួបសំណេះសំណាលនិងលើកតម្កើងអ្នកសារព័ត៌មានឆ្នើម

អបអរសាទរខួបលើកទី១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥- ២១ មិថុនា ២០២៥) នាព្រឹកថ្ងៃទី ២០ មិថុនា នៅវិមានប្រធានរដ្ឋ (នៃទីក្រុងហាណូយ) ប្រធានរដ្ឋ លោក លឿង គឿង បានអញ្ជើញជួបសំណេះសំណាល និងលើកតម្កើងដល់អ្នកសារព័ត៌មានឆ្នើមទូទាំងប្រទេស។
ប្រធានរដ្ឋ លោគ លឿង គឿង អញ្ជើញថ្លែងមតិក្នុងពិធីជួបសំណេះសំណាលនិងលើកតម្កើងអ្នកសារព័ត៌មានឆ្នើម

ទាំងអស់នេះគឺជាតំណាងឆ្នើមរបស់អ្នកសារព័ត៌មានជិត ៤១.០០០ នាក់នៅទូទាំងប្រទេស រួមទាំងអ្នកសារព័ត៌មានជើងចាស់ឆ្នើម ក៏ដូចជាអ្នកសារព័ត៌មានដែលកំពុងធ្វើការ និងរួមចំណែកយ៉ាងធំធេងចំពោះសារព័ត៌មានបដិវត្តន៍​វៀតណាម។

លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ប្រទេសជាតិកំពុងឈានចូលយុគសម័យថ្មីមួយ ដែលក្នុងនោះជាមួយនឹងបេសកកម្មនិងតួនាទីរបស់ខ្លួន សារព័ត៌មានត្រូវតែជាអ្នករួមដំណើរគួរជាទីទុកចិត្ត  ដែលជាអ្នកត្រួសត្រាយផ្លូវ។ ទន្ទឹមនឹងនោះ សារព័ត៌មានក៏ត្រូវតែជាអ្នកព្យាករណ៍អំពីដំណើរការនិងការអភិវឌ្ឍនៃជីវភាព។ បរិបទបច្ចុប្បន្នតម្រូវឱ្យសារព័ត៌មានរក្សានិន្នាការអភិវឌ្ឍន៍ ដើម្បីបង្កើតផលិតផលសារព័ត៌មានដែលឆ្លុះបញ្ចាំងពីដង្ហើមនៃសម័យកាល មានភាពច្នៃប្រឌិត និងស្វែងរកខ្លឹមសារថ្មី និងវិធីសាស្រ្តនៃការបញ្ចេញមតិ។ លោកប្រធានរដ្ឋបានស្នើឱ្យភ្នាក់ងារសារព័ត៌មានចាប់យកនិន្នាការប្រព័ន្ធផ្សព្វផ្សាយទំនើបយ៉ាងសកម្ម ដោយបង្កើតជាបណ្តើរៗនូវគំរូបដិវត្តន៍សារព័ត៌មានថ្មីនៅក្នុងសម័យផ្លាស់ប្តូរឌីជីថល៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

ក្រុមហ៊ុន HP គ្រុប (សហរដ្ឋអាមេរិក) នឹងវិនិយោគច្រើនថែមទៀតនៅវៀតណាម

ក្រុមហ៊ុន HP គ្រុប (សហរដ្ឋអាមេរិក) នឹងវិនិយោគច្រើនថែមទៀតនៅវៀតណាម

នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញទទួលជួបលោក Antoine Colin អនុប្រធានជាន់ខ្ពស់ ទទួលបន្ទុកការផ្លាស់ប្តូរឌីជីថលនិងខ្សែសង្វាក់ផ្គត់ផ្គង់នៃសាជីវកម្ម HP (សហរដ្ឋអាមេរិក)។

Top