• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ លឿង គឿង ជួបសំណេះសំណាលជាមួយគណៈប្រតិភូឆ្នើមនៃសមាគមជំរុញការសិក្សាលើទូទាំងប្រទេស

ថ្លែងមតិក្នុងជំនួបនេះ លោកប្រធានរដ្ឋ លឿង គឿង បានអះអាងថា វៀតណាម កំពុងឈរនៅចំពោះមុខរបត់ជាប្រវត្តិសាស្ត្រ ដើម្បីឈានចូលយុគសម័យថ្មីនៃការ អភិវឌ្ឍដ៏ខ្លាំងក្លា និងប្រកបដោយវិបុលភាព។

ប្រធានរដ្ឋវៀតណាម លោក លឿង គឿង ជាមួយប្រតិភូឆ្នើមនៃសមាគមជំរុញការសិក្សាលើទូទាំងប្រទេស។ (រូបថត៖ Viet Cuong/VOV)
នាព្រឹកថ្ងៃទី១០ ខែកក្កដា នៅវិមានប្រធានរដ្ឋ (ហាណូយ) ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានជួបសំណេះសំណាលជាមួយគណៈប្រតិភូឆ្នើមនៃសមាគម ជំរុញការសិក្សាលើទូទាំងប្រទេស ដើម្បីទទួលស្គាល់ និងលើកសរសើរជួរ បុគ្គលិកដែលកំពុងបំពេញការងារជំរុញការសិក្សា កសាងសង្គមសិក្សាលើ ទូទាំងប្រទេស។

ថ្លែងមតិក្នុងជំនួបនេះ លោកប្រធានរដ្ឋ លឿង គឿង បានអះអាងថា វៀតណាម កំពុងឈរនៅចំពោះមុខរបត់ជាប្រវត្តិសាស្ត្រ ដើម្បីឈានចូលយុគសម័យថ្មីនៃការ អភិវឌ្ឍដ៏ខ្លាំងក្លា និងប្រកបដោយវិបុលភាព។ ដូច្នេះហើយ ការកសាងប្រទេសជាតិ ឱ្យឆ្ពោះទៅរកការសិក្សាពេញមួយជីវិតសម្រាប់ប្រជាពលរដ្ឋគ្រប់រូប គឺជាភារកិច្ចដ៏មាន សារៈសំខាន់ខ្លាំង មិនត្រឹមតែជាគោលដៅមនុស្សសាស្ត្រប៉ុណ្ណោះទេ ថែមទាំងក៏ជា តម្រូវការបន្ទាន់ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងជាតិ អភិវឌ្ឍទេពកោសល្យ និង ពង្រឹងកម្លាំងផ្ទៃក្នុងជាតិទៀតផង។ លើសពីនេះ លោកប្រធានរដ្ឋក៏បានសង្កត់ធ្ងន់លើ ភាពចាំបាច់ក្នុងការផ្សារភ្ជាប់ការងារជំរុញការសិក្សាជាមួយនឹងការធ្វើបរិវត្តកម្ម ឌីជីថល និងបរិវត្តកម្មបៃតងជាតិ។ លោកប្រធានរដ្ឋបានស្នើថា៖

“ផ្តោតលើការពង្រឹង និងអភិវឌ្ឍមជ្ឈមណ្ឌលសិក្សាសហគមន៍តាមទិសដៅ ឌីជីថលនិងបៃតង ស្រាវជ្រាវក្រមលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃ “អង្គភាពជំរុញការសិក្សាបៃតង” ថ្នាក់ឃុំ; ជំរុញការសម្របសម្រួលរវាងសាលារៀន គ្រួសារ និងសង្គមក្នុងការកសាង “សាលារៀនបៃតង” ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ ប្រជាពលរដ្ឋអំពីបរិស្ថានអប់រំ ដែលត្រូវតែជាមជ្ឈមណ្ឌលបណ្តុះបណ្តាលមនុស្ស ឱ្យអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយទាំងបុគ្គលិកលក្ខណៈ គុណសម្បត្ដិ បញ្ញា ការអប់រំ...ដើម្បីបង្កើតជាបណ្ដើរៗនូវ "ពលរដ្ឋសិក្សាបៃតង" សម្រាប់អនាគត”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រួមគ្នាកសាងអនាគតប្រកបដោយសន្តិភាព យុត្តិធម៌ និងវិបុលភាពសម្រាប់មនុស្សគ្រប់រូប

រួមគ្នាកសាងអនាគតប្រកបដោយសន្តិភាព យុត្តិធម៌ និងវិបុលភាពសម្រាប់មនុស្សគ្រប់រូប

នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានប្រព្រឹត្តិទៅពិធីបើកយ៉ាងឱឡារិកនៃសន្និសីទប្រធានសភាពិភពលោកលើកទី ៦ ក្រោមប្រធានបទ “ពិភពលោកមានភាពច្របូកច្របល់៖ កិច្ចសហប្រតិបត្តិការសភានិងពហុភាគីនិយម ដើម្បីសន្តិភាព យុត្តិធម៌ និងវិបុលភាពសម្រាប់មនុស្សគ្រប់រូប”។ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមដឹកនាំដោយប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានចូលរួមសន្និសីទនេះ។

Top