• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីអាមេរិកលោក Joe Biden

នារសៀលថ្ងៃទី ១១ ខែកញ្ញា នៅវិមានប្រធានរដ្ឋ លោក Vo Van Thuong ប្រធានរដ្ឋបានរៀបចំពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីអាមេរិកលោក Joe Biden ក្នុងឱកាសលោកមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែកញ្ញា។
លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីអាមេរិកលោក Joe Biden (រូបថត៖ VNA)

អញ្ជើញថ្លែងមតិក្នុងពិធីលៀងសាយភោជន៍ ប្រធានរដ្ឋលោក Vo Van Thuong បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងវៀតណាម និងអាមេរិកមិនធ្លាប់មានការអភិវឌ្ឍដ៏ល្អប្រសើរដូចសព្វថ្ងៃនេះឡើយ។ នេះពិតជាគំរូមួយក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងអន្តរជាតិស្ដីពីការកសាងទំនាក់ទំនងក្រោយសង្គ្រាម។ លទ្ធផលនេះគឺបានមកពីការខិតខំប្រឹងប្រែងរួមគ្នាដើម្បីជម្នះលើបញ្ហាប្រឈម និង ការឡើងចុះនៃប្រវត្តិសាស្ត្ររបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរជាច្រើនជំនាន់។ ប្រធានរដ្ឋ លោក Vo Van Thuong មានជំនឿយ៉ាងមុតមាំថា ការបន្តប្រវត្តិសាស្ត្រដ៏យូរលង់នៃទំនាក់ទំនងវៀតណាម - អាមេរិក ជាមួយទំនុកចិត្ត ការយោគយល់ និងការគោរពគ្នាទៅវិញទៅមក ជាមួយនឹងសន្ទុះថ្មីដែលប្រទេសទាំងពីរបានបង្កើតឡើងក្នុងអំឡុងដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកប្រធានាធិបតី Joe Biden ទំនាក់ទំនងភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងវៀតណាម និងសហរដ្ឋអាមេរិកនឹងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងជាក់ស្ដែង។

ជាការឆ្លើយតប លោកប្រធានាធិបតីអាមេរិក Joe Biden បានសង្កត់ធ្ងន់ពីការខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរដើម្បី "ចាប់យកសក្តានុពលនៃអនាគត" ។ លោកប្រធានាធិបតី Joe Biden បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីឆ្ពោះទៅមុខជាមួយគ្នា រួមគ្នាដោះស្រាយរាល់បញ្ហាប្រឈម និងទទួលយកអនាគតរួមគ្នា។

មុននេះ នារសៀលថ្ងៃទី ១១ ខែកញ្ញា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញជួបជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top