• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តីអញ្ជើញជាអធិបតីក្នុងជំនួបធ្វើការរវាងគណអភិបាលកិច្ចការបក្សជាមួយគណៈកម្មាធិការបក្សទីក្រុងហូជីមិញ

នាព្រឹកថ្ងៃទី ២៣ សីហា នៅទីស្តីការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំរវាងគណអភិបាលកិច្ចការបក្សរដ្ឋាភិបាល ជាមួយគណៈ កម្មាធិការបក្សទីក្រុងហូជីមិញដោយផ្តល់មតិយោបល់លើឯកសារនៃមហាសន្និបាតបក្សទីក្រុងអាណត្តិ ២០២០-២០២៥។

ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ VGP/Quang Hieu)




អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់ទីក្រុងហូ ជីមិញសម្រាប់ប្រទេសជាតិ។ ហេតុដូច្នេះ ការត្រៀមរៀបចំឯកសារសម្រាប់មហាសន្និបាតគណៈកម្មាធិការបក្សទីក្រុងបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ទីក្រុង នាពេលខាងមុខផងនិងចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិផង។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យគណអភិបាលកិច្ចការបក្សរដ្ឋាភិបាលនិងរដ្ឋមន្រ្តីដែលបានចូលរួមជំនួបនេះ បង្ហាញនូវគំនិតនិងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីរួមចំណែកដល់សេចក្តីព្រាងឯកសារ របាយការណ៍ និងការតម្រង់ទិសអភិវឌ្ឍន៍របស់ទីក្រុង។

លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានមានប្រសាសន៍ថា នេះជាលើកទី ៦ ហើយដែលលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយទីក្រុងដែលបង្ហាញនូវការយកចិត្តទុកដាក់ពិសេសរបស់រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីចំពោះទីក្រុង។ បន្ទាប់ពីគណអភិបាលកិច្ចការបក្សរដ្ឋាភិបាលនិងថ្នាក់ដឹកនាំក្រសួងមួយចំនួនបានផ្តល់មតិលើសេចក្តីព្រាងឯកសារនិងរបាយការណ៍នានារបស់ទីក្រុងមក ទីក្រុងនឹងផ្ទៀងផ្ទាត់ជាលើកចុងក្រោយដើម្បីបញ្ជូនទៅការិយាល័យនយោបាយ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top