• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ ការវិនិយោគលើវប្បធម៌គឺការវិនិយោគសម្រាប់ការអភិវឌ្ឍ

នាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញថ្លែងមតិសន្និដ្ឋាននៅជំនួបធ្វើការជាមួយក្រសួងវប្បធម៌កីឡានិងទេសចរណ៍ (រូបថតៈ VGP/Nhat Bac)
 

នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយក្រសួងវប្បធម៌កីឡានិងទេសចរណ៍ ស្តីពីកិច្ចការសំខាន់ៗនិងបន្ទាន់ជាច្រើនក្នុងពេលខាងមុខ។

លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការផ្លាស់ប្តូរការគិតនិងការពិចារណា ដោយចាត់ទុកប្រពៃណីវប្បធម៌ - ប្រវត្តិសាស្រ្តថាជាធនធាន ហើយការវិនិយោគលើវប្បធម៌គឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍ ដូច្នេះ ក្នុងពេលខាងមុខ ក្រសួងចាំបាច់ត្រូវផ្តោតលើការកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍និងផែនការគៀរគរប្រភពធនធានសម្រាប់ការអភិវឌ្ឍវប្បធម៌។ លោកនាយករដ្ឋ មន្រ្តីបានស្នើឱ្យវិស័យវប្បធម៌ត្រូវផ្តោតលើការងារសំខាន់ៗជាក់ស្តែងមួយចំនួនដូចជា៖ ផ្តោតលើការអភិវឌ្ឍវិស័យសិល្បៈ; អភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ឧស្សាហកម្មកំសាន្តដោយផ្អែកលើមូលដ្ឋាននៃវប្បធម៌ប្រពៃណី ទំនៀមទម្លាប់ ប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ លើសក្តានុពលវិសេសវិសាល ប្រកួតប្រជែងរបស់ប្រទេសជាតិនិងសមិទ្ធិផលនៃបដិវត្តឧស្សាហកម្ម លើកទី ៤។

អញ្ជើញចែករំលែកជាមួយផ្នែកទេសចរណ៍អំពីផលប៉ះពាល់ធ្ងន់ធ្ងរ ដែលបង្កឡើងដោយជំងឺរាតត្បាត កូវីដ - ១៩ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យវិស័យនេះ រួមដំណើរជាមួយរដ្ឋាភិបាលដើម្បីអនុវត្តន៍វិធីសមស្របបំផុត សម្រាប់រស់នៅជាមួយរោគរាតត្បាត ថែរក្សាផលិតកម្មនិងអាជីវកម្មនៅលើមូលដ្ឋានយុទ្ធសាស្រ្ត “វ៉ាក់សាំងនិង ៥ប្រការបង្ការប្រយុទ្ធប្រឆាំងកូវីដ ១៩”។ ទន្ទឹមនឹងនេះវិស័យទេសចរណ៍ក៏ត្រូវយកចិត្តទុកដាក់លើការងារកសាងពាណិជ្ជសញ្ញាទេសចរណ៍ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top