• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញជួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា

នារសៀលថ្ងៃទី២៥ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានជួបសវនាការជាមួយប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្ដេចតេជោអញ្ជើញមក ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ជួបសវនាការជាមួយប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្ដេចតេជោអញ្ជើញមក ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong។ (រូបថត៖ VGP)

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា សាររំលែកទុក្ខរបស់ ព្រះមហាក្សត្រ គណបក្សប្រជាជនកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល និងស្ថាប័ន អង្គការជាច្រើនរបស់កម្ពុជា ចំពោះការទទួលមរណភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់ប្រជាជនវៀតណាម បង្ហាញ ពីមនោសញ្ចេតនាដ៏ស្មោះស្ម័គ្រ និងស្និទ្ធស្នាលរបស់កម្ពុជា រួមទាំងមនោសញ្ចេតនា ពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ខ្លួនឯងផ្ទាល់ ចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong

រីឯខ្លួនវិញ ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា សម្ដេច តេជោ ហ៊ុន សែន បានបញ្ជាក់ថា គណបក្ស រដ្ឋ និងប្រជាជនកម្ពុជានឹងបន្តពូនជ្រុំទំនាក់ទំនងជាអ្នកជិតខាងល្អជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាមដោយ ឈរលើមូលដ្ឋាននៃកេរ្តិ៍ដំណែលដ៏មានតម្លៃរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំទាំងពីររូបក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេ ភាគី ជាពិសេសលើវិស័យសន្តិសុខ-ការពារជាតិ និងសេដ្ឋកិច្ច ក៏ដូចជាផ្លាស់ប្តូរអំពីទំនាក់ទំនងកម្ពុជា-ឡាវ-វៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top