• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការយោធារវាងវៀតណាមនិងបណ្តា​ប្រទេសអាស៊ាន​

ក្នុងក្របខ័ណ្ឌចូលរួមសន្និសីទមេបញ្ជាការកងទ័ពអាស៊ានលើកទី ២១ (ACDFM-21) នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស មានជំនួបទ្វេភាគីជាមួយប្រមុខគណៈប្រតិភូនៃប្រទេសមួយចំនួន។
ឧត្តមសេនីយឯក Nguyen Tan Cuong ក្នុងជំនួបជាមួយលោក Romeo S Brawner Jr. អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធហ្វីលីពីន។ រូបថត៖ VOV

ក្នុងជំនួបជាមួយ លោកនាយឧត្តមសេនីយ៍ Romeo S Brawner Jr អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធហ្វីលីពីន ឧត្តមសេនីយឯក Nguyen Tan Cuong បានសម្តែងនូវគោលបំណងច់ងឲ្យភាគីទាំងពីរបន្តរក្សាទំនាក់ទំនងនៅគ្រប់កម្រិត ពង្រឹងសកម្មភាពជួបប្រាស្រ័យនិងការផ្លាស់ប្តូរវិជ្ជាជីវៈ ជាពិសេសការផ្លាស់ប្តូរមន្ត្រីវ័យក្មេង សកម្មភាពសម្របសម្រួលដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណី និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា និងយន្តការពហុភាគីនាពេលខាងមុខ។

ឧត្តមសេនីយឯក Nguyen Tan Cuong អញ្ជើញជួបពិភាក្សាការងារជាមួយលោក Songwit Noonpakdee មេបញ្ជាការកងកំលាំងការពារជាតិថៃ។ រូបថត៖ VOV

ក្នុងជំនួបជាមួយមេបញ្ជាការកងកំលាំងការពារជាតិថៃ នាយឧត្តមសេនីយ៍ Songwit Noonpakdee ឧត្តមសេនីយឯក Nguyen Tan Cuong បានសង្កត់ធ្ងន់លើសកម្មភាពសំខាន់ៗមួយចំនួនដែលកងទ័ពនៃប្រទេសទាំងពីរត្រូវយកចិត្តទុកដាក់អនុវត្តដូចជា៖ រៀបចំកិច្ចសន្ទនានយោបាយការពារជាតិវៀតណាម -ថៃ ថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិ ; ជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; កសាងយន្តការពិគ្រោះយោបល់កងទ័ពជើងគោកទ្វេភាគី ...៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាំ​​ប្រទេស​វៀតណាម​ក្លាយជា​គោលដៅ​ពេញនិយម​សម្រាប់​អត្តពលិក​ម៉ា​រ៉ា​តុង​អន្តរជាតិ​

នាំ​​ប្រទេស​វៀតណាម​ក្លាយជា​គោលដៅ​ពេញនិយម​សម្រាប់​អត្តពលិក​ម៉ា​រ៉ា​តុង​អន្តរជាតិ​

នាថ្ងៃទី ១ ខែវិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅពិធីបើកការរត់ប្រណាំg ម៉ារ៉ាតុង Standard Chartered បេតិកភណ្ឌហាណូយឆ្នាំ ២០២៤។ អត្តពលិកជាង ១៨.០០០ នាក់ រួមទាំងអត្តពលិកអន្តរជាតិជិត ១.៣០០ នាក់មកពី ប្រទេសចំនួន ៥៥ នឹងចូលរួមការរត់ប្រណាំង នៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៤។

Top