• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាប្រធានសន្និសីទលើកទី ៥ នៃក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្ដទន្លេក្រហម

នាព្រឹកថ្ងៃទី ១៤ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្ដទន្លេក្រហម បានអញ្ជើញជាប្រធានសន្និសីទលើកទី ៥ របស់ក្រុមប្រឹក្សា ប្រកាស ផែនការមេរដ្ឋធានី ហាណូយ ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ និងកែសម្រួល ផែនការមេរដ្ឋធានីហាណូយដល់ឆ្នាំ ២០៤៥ ចក្ខុវិស័យដល់ឆ្នាំ ២០៦៥។
ទិដ្ឋភាពនៅសន្និសីទ។ (រូបថត៖ VOV)
អញ្ជើញថ្លែងនៅសន្និសីទដោយប្រធានបទ “កំណើនពីរខ្ទង់ តំបន់ដីសណ្តទន្លេ ក្រហមត្រួសត្រាយឈានចូលយុគសម័យថ្មី” លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ដើម្បីឱ្យតំបន់ដីសណ្ដទន្លេក្រហមមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស នាពេលខាងមុខ ដោយក្លាយជាកម្លាំងចលករឈានមុខ ដឹកនាំដំណើរការរៀបចំរចនា សម្ព័ន្ធសេដ្ឋកិច្ច និងការផ្លាស់ប្តូរគំរូកំណើននៃប្រទេសជាតិទាំងមូល តំបន់ដីសណ្តទន្លេ ក្រហមត្រូវផ្តោតសំខាន់លើភារកិច្ចមួយចំនួន៖
“ផ្ដោតលើការដោះស្រាយបញ្ហាខាងស្ថាប័ន តើជំពាក់នៅឯណា អ្នកណាធ្វើដោយរបៀបណា? ត្រូវតែធ្វើខ្លាំងជាងមុន; ត្រូវតែសុក្រិត និងដាក់ឱ្យដំណើរការក្បាល ម៉ាស៊ីនថ្មីក្នុងត្រីមាសទី ១ ឆ្នាំ២០២៥; កសាងផែនការសកម្មភាពដើម្បីអនុវត្តសេចក្តី សម្រេចិត្តរបស់ការិយាល័យនយោបាយ និងផែនការសកម្មភាពរបស់រដ្ឋាភិបាលស្តីពី ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល; កសាងយន្តការ និងគោលនយោបាយដើម្បីកៀងគរធនធានទាំងអស់សម្រាប់ការអភិវឌ្ឍ ដោយយក ធនធានវិនិយោគសាធារណៈជាកម្លាំងនាំមុខ; អភិវឌ្ឍន៍យ៉ាងសកម្ម និងប្រកបដោយ ប្រសិទ្ធភាពនូវការតភ្ជាប់តំបន់ ការតភ្ជាប់សេដ្ឋកិច្ចតំបន់ ជាពិសេសការតភ្ជាប់ផ្នែក គមនាគមន៍”។
ទាក់ទិននឹងផែនការមេរដ្ឋធានី លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យការអនុវត្តផែនការ មេត្រូវធានានូវលក្ខណៈអរិយធម៌ ទំនើប បៃតង អនាម័យ និងស្អាត។ ទីក្រុងហាណូយ ត្រូវផ្តោតលើការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ កម្សាន្ត ក៏ដូចជាពង្រីកជាអតិបរមានូវ ប្រពៃណីប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏រុងរឿងរបស់រដ្ឋធានីហាណូយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top