• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកជំទាវអញ្ជើញជាអធិបតីពិធីជប់លៀងជូនអង្គទូតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយ ផលបំផុតសម្រាប់ឯកអគ្គរដ្ឋទូត និងប្រធានអង្គការអន្តរជាតិប្រចាំនៅវៀតណាម ដើម្បីមិនត្រឹមតែបំពេញភារកិច្ចរបស់ខ្លួនបានល្អប៉ុណ្ណោះទេ ថែមទាំងកាន់តែស្រឡាញ់ទឹកដី និងប្រជាជនវៀតណាមថែមទៀត ហើយ ចាត់ទុកប្រទេសវៀតណាមជាផ្ទះទីពីរ របស់ខ្លួន តាមនោះរួមដៃគ្នាកសាងផ្ទះនោះឱ្យកាន់តែសម្បូររុងរឿង សុភមង្គល និងអភិវឌ្ឍន៍ជាមួយគ្នា។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកជំទាវអញ្ជើញជាអធិបតីពិធីជប់លៀងជូនអង្គទូតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ (រូបថត៖ VNA)

នាយប់ថ្ងៃទី ១៣ មករា នៅទីស្នាក់ការរដ្ឋាភិបាល ទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងលោកជំទាវបានអញ្ជើញជាអធិបតីពិធី ជប់លៀងរបស់រដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ជូនអង្តទូតក្នុង ឱកាសចូលឆ្នាំសកល ២០២៥ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ ២០២៥។ ថ្លែងក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២៥ វៀតណាមដាក់គោលដៅកំណើនប្រហែល ៨% និងពីរខ្ទង់ក្រោមលក្ខខណ្ឌអំណោយផល តាមនោះបង្កើតសន្ទុះនិងកម្លាំងចលករ ដើម្បីសម្រេចបានកំណើនពីរខ្ទង់ក្នុងឆ្នាំបន្ទាប់ៗ។ ក្នុងដំណើរនោះ វៀតណាមសង្ឃឹមថានឹងបន្តទទួលបានការគាំទ្រ ជំនួយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធពីមិត្តភក្តិអន្តរជាតិ រួមទាំងឯកអគ្គរដ្ឋទូត និងប្រធាន អង្គការអន្តរជាតិនានា ដើម្បីនាំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងភាគី ទាំងពីរឲ្យរីកចម្រើនកាន់តែរឹងមាំ ស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។
លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមនឹងរួមចំណែកបន្ថែមទៀតដល់សន្តិ ភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍនិងការដោះស្រាយបញ្ហាសកលរួម រួមចំណែក កសាងសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយយុត្តិធម៌ សមធម៌ និងផ្អែកលើច្បាប់អន្តរជាតិ បម្រើ ផលប្រយោជន៍រួមរបស់មនុស្សជាតិ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយ ផលបំផុតសម្រាប់ឯកអគ្គរដ្ឋទូត និងប្រធានអង្គការអន្តរជាតិប្រចាំនៅវៀតណាម ដើម្បី មិនត្រឹមតែបំពេញភារកិច្ចរបស់ខ្លួនបានល្អប៉ុណ្ណោះទេ ថែមទាំងកាន់តែស្រឡាញ់ទឹកដី និងប្រជាជនវៀតណាមថែមទៀត ហើយ ចាត់ទុកប្រទេសវៀតណាមជាផ្ទះទីពីរ របស់ខ្លួន តាមនោះរួមដៃគ្នាកសាងផ្ទះនោះឱ្យកាន់តែសម្បូររុងរឿង សុភមង្គល និងអភិវឌ្ឍន៍ជាមួយគ្នា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top