• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

លោក Biden បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការពង្រឹងនិងពង្រីកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ចលនា និងប្រមូលផ្តុំសម្ព័ន្ធមិត្តនិងដៃគូជាច្រើន ដើម្បីផ្តល់ជំនួយដល់អ៊ុយក្រែន និងជំរុញការធ្វើប្រក្រតីភាពទំនាក់ទំនងរវាងជប៉ុននិងកូរ៉េខាងត្បូង ពង្រឹងនិងពង្រីកបណ្តាញនៃសម្ព័ន្ធមិត្តនិងដៃគូក្រោមយន្តការពហុភាគីនៅទូទាំងពិភពលោក។ លើសពីនេះ លោក Biden ក៏បានចំណាយពេលវេលាច្រើនដើម្បីការពារការសម្រេចដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំ ២០២១ និងហើយមានលទ្ធភាពឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ និងដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា។

ប្រធានាធិបតីអាមេរិក លោក Joe Biden។ រូបថត៖ Reuters

សុន្ទរកថាគោលនយោបាយការបរទេសចុងក្រោយរបស់លោក Biden ត្រូវបានធ្វើឡើង មួយសប្តាហ៍មុនពេលប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ចូលកាន់តំណែង។ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោក Trump តែងតែរិះគន់គោលនយោបាយការបរទេសរបស់រដ្ឋបាល Biden ជាពិសេសគោលនយោបាយទាក់ទងនឹងជម្លោះនៅអឺរ៉ុបនិងមជ្ឈិមបូព៌ា។ លោក Trump ក៏បានសន្យាថា នឹងធ្វើការកែតម្រូវ ហើយប្រហែលជាអាចបញ្ច្រាសបាននូវគោលនយោបាយការបរទេសជាច្រើនរបស់រដ្ឋបាល  លោក Biden ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម


Top