• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

វិស័យផលិតកម្មឧស្សាហកម្មរក្សាសន្ទុះកំណើនវិជ្ជមាន។ ក្នុងខែសីហា ការនាំចូលនិងនាំចេញទំនិញសរុបសម្រេចបាន ៧០,   ៦៥ ពាន់លានដុល្លារអាមេរិក កើនឡើង ០,៨% បើធៀបនឹងខែមុន និងកើន ១៣,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងខែសីហា វៀតណាមបានបន្តមានអតិរេកពាណិជ្ជកម្មចំនួន ៤,៥៣ ពាន់លានដុល្លារអាមេរិក។

ស្រុក Tuyen Hoa ទាំងមូល (Quang Binh) មានផ្ទៃដីជាង 70 ហិកតា ដាំក្រូចថ្លុងសម្រាប់នាំចេញ ដែលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ដល់ប្រជាជនក្នុងតំបន់។ រូបថត៖ TTXVN

បូកសរុបរយៈពេលប្រាំបីខែដើមឆ្នាំនេះ សមតុល្យពាណិជ្ជកម្មទំនិញមានអតិរេកជាង ១៩ ពាន់លានដុល្លារអាមេរិក។ វិស័យទេសចរណ៍នៅតែជាចំណុចភ្លឺក្នុងផ្ទាំងរូបភាពសេដ្ឋកិច្ចជាមួយនឹងចំនួនភ្ញៀវអន្តរជាតិមកវៀតណាមកើនឡើង។ ក្នុងខែសីហា ភ្ញៀវអន្តរជាតិមកកាន់វៀតណាមបានឈានដល់ ១,៤៣ លាននាក់ កើនឡើង ១៧,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេលប្រាំបីខែដើមឆ្នាំនេះ ភ្ញៀវអន្តរជាតិមកកាន់ប្រទេសវៀតណាមសម្រេចបានជាង ១១,៤ លាននាក់ កើនឡើង ៤៥,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងកើនឡើង ១% បើធៀបនឹងសម័យមុនជំងឺកូវីដ-១៩។ សាស្ត្រាចារ្យរង - បណ្ឌិត Nguyen Thuong Lang នៃមហាវិទ្យាល័យសេដ្ឋកិច្ចជាតិបានវាយតម្លៃថា៖ “កម្លាំងចលករចាស់នៅតែដំណើរការ។ កម្លាំងចលករថ្មីនៃសេដ្ឋកិច្ចវៀតណាមដូចជាបរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង ការផ្លាស់ប្តូរថាមពល និងសេដ្ឋកិច្ចវិលជុំ នឹងបង្កើតតម្រូវការសរុបថ្មីឲ្យកាន់តែខ្លាំងជាងមុន។ ប្រសិនបើយើងតាមទាន់និងសមស្របទៅនឹងសក្ដានុពលទាំងនេះ សេដ្ឋកិច្ចវៀតណាមនឹងមានការរីកចម្រើនកាន់តែខ្លាំង”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាំ​​ប្រទេស​វៀតណាម​ក្លាយជា​គោលដៅ​ពេញនិយម​សម្រាប់​អត្តពលិក​ម៉ា​រ៉ា​តុង​អន្តរជាតិ​

នាំ​​ប្រទេស​វៀតណាម​ក្លាយជា​គោលដៅ​ពេញនិយម​សម្រាប់​អត្តពលិក​ម៉ា​រ៉ា​តុង​អន្តរជាតិ​

នាថ្ងៃទី ១ ខែវិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅពិធីបើកការរត់ប្រណាំg ម៉ារ៉ាតុង Standard Chartered បេតិកភណ្ឌហាណូយឆ្នាំ ២០២៤។ អត្តពលិកជាង ១៨.០០០ នាក់ រួមទាំងអត្តពលិកអន្តរជាតិជិត ១.៣០០ នាក់មកពី ប្រទេសចំនួន ៥៥ នឹងចូលរួមការរត់ប្រណាំង នៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៤។

Top