• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម​ស្ថិត​ក្នុង​ក្រុម​ប្រទេសទាំង​៤​ដែល​សម្រេច​បាន​លទ្ធផល​ខ្ពស់​បំផុត​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិកពត៌មានវិទ្យា​អន្តរជាតិ​ឆ្នាំ​២០២៤

ក្រសួងអប់រំនិងបណ្តុះបណ្តាល នៅព្រឹកថ្ងៃទី៦ ខែកញ្ញានេះ បានប្រកាសថា ក្រុមជម្រើសជាតិវៀតណាម ដែលចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកពត៌មានវិទ្យាអន្តរជាតិ (IOI) ឆ្នាំ២០២៤ មានសិស្សចំនួន៤នាក់ សុទ្រតែទទួលបានមេដាយ រួមមាន៖ មេដាយមាស២គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង។

សិស្សទាំង៤នាក់ដែលទទួលមេដាយឆ្នាំនេះ គឺជាសិស្សនៃវិទ្យាល័យជំនាញវិទ្យាសាស្ត្រធម្មជាតិ មហាវិទ្យាល័យវិទ្យាសាស្ត្រធម្មជាតិ សាកលវិទ្យាល័យជាតិទីក្រុងហាណូយ។ ក្នុងនោះ សិស្សពីរនាក់ដែលទទួលបានមេដាយមាសគឺ៖ Pham Cong Minh ថ្នាក់ទី ១២ និង Hoang Xuan Bach ថ្នាក់ទី ១១។ ដោយមានបេក្ខជនឈ្នះមេដាយ ១០០% ក្រុម IOI ជម្រើសជាតិវៀតណាមបានស្ថិតក្នុងក្រុមប្រទេសទាំង៤ ដែលសម្រេចបានលទ្ធផលខ្ពស់បំផុតនៅលើតារាងមេដាយ បន្ទាប់ពីសហរដ្ឋអាមេរិក ជប៉ុន និងប៉ូឡូញ។

វៀតណាមស្ថិតក្នុងក្រុមប្រទេសទាំង៤ដែលមានលទ្ធផលខ្ពស់បំផុតនៅលើតារាងមេដាយ បន្ទាប់ពីសហរដ្ឋអាមេរិក ជប៉ុន និងប៉ូឡូញ។ រូបថត៖ VNA

ការប្រឡង IOI លើកទី ៣៦ ត្រូវបានរៀបចំឡើងដោយផ្ទាល់ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៦ ខែកញ្ញានៅទីក្រុង Alexandria (អេហ្ស៊ីប) ដោយមានការចូលរួមដោយផ្ទាល់របស់បេក្ខជន ចំនួន ៣៥៣នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន៩១ (លើសពីនេះ បេសកជនរុស្ស៊ី បេឡារុស្ស និងអូស្ត្រាលីចូលរួមប្រកួតប្រជែងក្រោមទង់អូឡាំពិក); បេក្ខជនចំនួន៩នាក់បានចូលរួមការប្រឡងតាមអ៊ីនធឺណិតពីប្រទេសអ៊ីស្រាអែល អ៊ីរ៉ង់ និងអាល្លឺម៉ង់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

រៀបចំពិធីបុណ្យសំពះព្រះខែសម្រាប់កុមារដែលមានស្ថានភាពលំបាក

រៀបចំពិធីបុណ្យសំពះព្រះខែសម្រាប់កុមារដែលមានស្ថានភាពលំបាក

កាលពីយប់ថ្ងៃទី១៤ ខែកញ្ញា នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak ពិធីបុណ្យសំពះព្រះខែត្រូវបានរៀបចំឡើងក្រោមប្រធានបទ "បុណ្យសំពះព្រះខែ រីករាយជាមួយមិត្តភក្តិទៅសាលារៀន"។

Top