• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញចុះពិនិត្យមន្ទីរពេទ្យបណ្តោះអាសន្នសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh លើកទឹកចិត្តដល់បុគ្គលិកពេទ្យដែលបំពេញការងារផ្ទាល់នៅមន្ទីរពេទ្យបណ្តោះអាសន្ន (រូបថត៖ tuoitre.vn)
 

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យបណ្តោះអាសន្នសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩។ នេះគឺជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺ កូវីដ-១៩ នៅទីក្រុងហាណូយនិងខេត្តភាគខាងជើងមួយចំនួន (Bac Ninh, Bac Giang, Hai Phong, Quang Ninh និង Lang Son)។ មន្ទីរពេទ្យនេះមានទំហំ ៣.៥ ហិកតា ដោយមានគ្រែជាង ៥០០ និង​ម៉ាស៊ីនទំនើបជាច្រើន។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាក់ថា មន្ទីរពេទ្យដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -​១៩ ជាពិសេស នេះគឺជាខ្សែចុងក្រោយសម្រាប់ព្យាបាលឲ្យអ្នកជំងឺធ្ងន់ធ្ងរ ដូច្នេះការបញ្ចប់គម្រោងក្នុងពេលឆាប់ៗនេះ រួមចំណែកកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺរាតត្បាត។ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh ក៏បានអញ្ជើញទៅសួរសុខទុក្ខនិងលើកទឹកចិត្តដល់បុគ្គលិកពេទ្យដែលនឹងធ្វើការនៅមន្ទីរពេទ្យ នាពេលខាងមុខនេះ ហើយលោកបានណែនាំថាបុគ្គលិកពេទ្យត្រូវគោរពតាមគោលការណ៍ការពារវេជ្ជសាស្ត្រយ៉ាងតឹងរ៉ឹងដើម្បីចៀសវាងការឆ្លងជំងឺ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងចូលរួមក្នុងកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយ​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅឧទ្យានម៉ុងត្រេអ៊ីល (ទីក្រុងម៉ុងត្រេអ៊ីល)។

Top