• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីហ្វាម មីញ ជីញអញ្ជើញចូលរួមទិវាវៀតណាមនៅប្រេស៊ីល

នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមម៉ោងក្នុងស្រុក នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាម លោកហ្វាម មីញ ជីញបានអញ្ជើញចូលរួមទិវាវៀតណាមនៅប្រទេសប្រេស៊ីល ក្រោមប្រធានបទ “ប្រមូលផ្តុំវប្បធម៌រាប់ពាន់ឆ្នាំ - ស្ទុះឈានឡើងយុ្គសម័យសម្បូរ រុងរឿង”។
នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ និងភរិយា ព្រមទាំងគណៈប្រតិភូបានកាត់ខ្សែបូបើកកម្មវិធី "ទិវាវៀតណាមនៅប្រេស៊ីលឆ្នាំ ២០២៤" (រូបថត៖ Duong Giang/TTXVN)

ថ្លែងមតិក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមនិងប្រេស៊ីលគឺជាប្រទេសពីរដែលមានឧត្តមគតិស្រដៀងគ្នា សេដ្ឋកិច្ចពីរដែលមានភាពរឹងមាំបំពេញបន្ថែម និងវប្បធម៌ពីរដែលមានអត្តសញ្ញាណជិតស្និទ្ធ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យចាត់ទុកទិវាវៀតណាមនៅប្រទេសប្រេស៊ីលជាការចាប់ផ្តើមថ្មីសម្រាប់ភាគីទាំងពីរ សហប្រតិបត្តិការលើវិស័យវប្បធម៌កាន់ តែទូលំទូលាយ រឹងមាំ កាន់តែជិតស្និទ្ធ និងកាន់តែមានប្រសិទ្ធភាពក្នុងទិស ដៅអន្តរជាតិនៃអត្តសញ្ញាណជាតិសាសន៍ផូរផង់នៃវប្បធម៌មនុស្សជាតិ ឆ្លើយតបនឹងតម្រូវការកើនឡើងរបស់ប្រជាជនសម្រាប់ការកម្សាន្តវប្បធម៌។

ក្នុងក្របខ័ណ្ឌនៃទិវាវៀតណាមនៅប្រទេសប្រេស៊ីល ក្រសួងការបរទេសបានរៀបចំលំហរមួយសម្រាប់ផ្សព្វផ្សាយកិច្ចប្រជុំកំពូល ភាពជាដៃគូសម្រាប់កំណើនបៃតង និងគោលដៅសកលលោកឆ្នាំ ២០៣០ (P4G)  វៀតណាមឆ្នាំ ២០២៥៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

នេះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រ ដោយបណ្ឌិត្យសភានយោបាយជាតិហូជីមិញ សហការជាមួយគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម រៀបចំឡើងនាព្រឹកថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងហាណូយ។

Top