• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីស្នើឱ្យផ្តោតការអនុវត្តលើបណ្តាយុទ្ធសាស្ត្រសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ

នាព្រឹកថ្ងៃទី ១១ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នៃទីក្រុងហាណូយ គណៈកម្មាធិការបក្សរដ្ឋាភិបាល បានរៀបចំសន្និសីទបូកសរុបការងារ ឆ្នាំ ២០២៥ និងអនុវត្តទិសដៅ ភារកិច្ចសម្រាប់ឆ្នាំ២០២៦។ លេខាគណៈកម្មាធិការបក្ស លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំសន្និសីទ។

ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ VOV)

អញ្ជើញថ្លែងនៅក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា ឆ្នាំ ២០២៥ គឺជាឆ្នាំពិសេសសម្រាប់គណៈកម្មាធិការបក្សរដ្ឋាភិបាល ព្រោះ ជាលើកដំបូងដែលគណៈកម្មាធិការបក្សរដ្ឋាភិបាលត្រូវបានបង្កើតឡើង និងដាក់ឱ្យដំណើរការ។ ការបង្កើតគណៈកម្មាធិការបក្សរដ្ឋាភិបាលគឺជាជំហានមួយក្នុងវិធីសាស្រ្តដឹកនាំរបស់បក្សចំពោះរដ្ឋាភិបាល; បង្កើនការដឹកនាំផ្ទាល់របស់បក្សលើការងារគ្រប់គ្រង និងប្រតិបត្តិការរបស់រដ្ឋាភិបាល។

លោកនាយករដ្ឋមន្ត្រីអញ្ជើញថ្លែងមតិដឹកនាំនៅក្នុងសន្និសីទ (រូបថត៖ VNA)

 

ទាក់ទងនឹងទិសដៅនិងភារកិច្ចសម្រាប់ឆ្នាំថ្មីនេះ គណៈកម្មាធិការបក្សរដ្ឋាភិបាលនឹងខិតខំបង្កើនកំណើនផលិតផលក្នុងស្រុកសរុប (GDP) ឲ្យសម្រេចបាន ១០% ឬច្រើនជាងនេះ; ផលិតផលក្នុងស្រុកសរុបលើមនុស្សម្នាក់នឹងឈានដល់ ៥.៤០០ - ៥.៥០០ ដុល្លារអាមេរិក។ ជាមួយគ្នានេះ ឆ្នាំនេះនឹងបង្កើតគំរូកំណើនថ្មីមួយ រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ពន្លឿនឧស្សាហូបនីយកម្មនិងទំនើបកម្ម ដោយមានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាកម្លាំងជំរុញចម្បង។

ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើថា នៅឆ្នាំ ២០២៦នេះ ត្រូវផ្តោតលើការកសាង និងអនុវត្តយុទ្ធសាស្ត្រចំនួនប្រាំ៖ សុក្រិតយន្តការយុទ្ធសាស្ត្រ  កៀរគរធនធានយុទ្ធសាស្ត្រ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ អភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងបង្កើតតុល្យភាពយុទ្ធសាស្ត្រ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

ទំនាក់ទំនងវៀតណាម-ចិន តាមបណ្តោយព្រំដែនគោក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ត្រូវបានបន្តពង្រឹងក្នុងទិសដៅសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការ។ ដោយផ្អែកលើមូលដ្ឋាននៃឯកសារច្បាប់ និងយន្តការសហប្រតិបត្តិការជាក់ស្តែង ដូចជាកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន ប្រទេសទាំងពីរកំពុងបង្កើនការសម្របសម្រួលក្នុងការគ្រប់គ្រង ការពារព្រំដែន លើកកម្ពស់ការអភិវឌ្ឍ និងតភ្ជាប់ប្រជាជននៅតំបន់ព្រំដែន ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពយូរ អង្វែង។

Top