• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីចូលរួមពិធីប្រកាសសេចក្តីសម្រេចចិត្តស្តីពីការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម

នាព្រឹកថ្ងៃទី៤ ខែមករា នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទប្រកាសសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីការចេញផ្សាយផែនការសកម្មភាពអនុវត្តន៍សេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយស្តីពីការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់និងអន្តរជាតិនៅវៀតណាម។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងនៅសន្និសីទ។ (រូបថត៖ VOV)

ថ្លែងក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា វៀតណាមបានកំណត់ គោលដៅកំណើនសេដ្ឋកិច្ចគឺជាអាទិភាព។ ដើម្បីធ្វើដូច្នេះបាន ចាំបាច់ត្រូវមានមធ្យោបាយជាច្រើនដើម្បីកៀរគរដើមទុន រួមទាំងការលើកកម្ពស់តួនាទីរបស់មជ្ឈមណ្ឌល ហិរញ្ញវត្ថុតំបន់ និងអន្តរជាតិ។ វៀតណាមក៏បានកំណត់គោលដៅកំណើន GDP ក្នុងប៉ុន្មានឆ្នាំខាងមុខពី ៨% រហូតដល់ពីរខ្ទង់ ដូច្នេះទុនវិនិយោគសង្គមសរុបត្រូវតែកើនឡើងពី ៤៥-៥០% ជា រៀងរាល់ឆ្នាំ។ ក្នុងមួយឆ្នាំៗ វៀតណាមត្រូវការថវិកាប្រមាណ ១៦០-២០០ ពាន់លាន ដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍទូទៅ ជាពិសេសការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ បច្ចេកទេស។

ដើម្បីសម្រេចបាននូវគោលដៅនេះ វៀតណាមត្រូវស្នើឡើងនូវកម្លាំងចលករថ្មី សម្រាប់កំណើន រួមទាំងការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់ និងអន្តរជាតិ រួមជាមួយ នឹងការចាប់ផ្តើម និងសម្រេចគម្រោងសំខាន់ៗរបស់ប្រទេសជាតិផងដែរ។

ទិដ្ឋភាពសន្និសីទប្រកាសសេចក្តីសម្រេចចិត្តស្តីពីការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។ (រូបថត៖ VOV
 
តាមលោកនាយករដ្ឋមន្ត្រី វៀតណាមមានលក្ខខណ្ឌទាំង៥ ដើម្បីកសាងមជ្ឈ មណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។ ទីមួយ៖ វៀតណាមមានទំហំសេដ្ឋកិច្ចធំទី ៣៣ លើ ពិភពលោក។ ទី២៖ អត្រាកំណើនសេដ្ឋកិច្ចខ្ពស់ និងស្ថិរភាព។ ទី៣៖ វៀតណាមកំពុង អនុវត្តន៍របកគំហើញយុទ្ធសាស្ត្រចំនួន៣ អំពីការសុក្រិតស្ថាប័ន ការអភិវឌ្ឍធនធាន មនុស្ស និងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏ស៊ីសង្វាក់គ្នា ទំនើប ហើយសម្រេច បានលទ្ធផលវិជ្ជមាន។ ទី៤៖ ទីផ្សារភាគហ៊ុនរបស់វៀតណាមមានល្បឿនអភិវឌ្ឍន៍ ឈានមុខគេក្នុងតំបន់ ជាមួយនឹងមូលធនទីផ្សារភាគហ៊ុនវៀតណាមសម្រេចបានជិត ២៩០ ពាន់លានដុល្លារអាមេរិក។ ទី៥៖ វៀតណាមមានប្រៀបខ្លាំងក្នុងការរក្សាស្ថិរភាព នយោបាយ និងបរិយាកាសសន្តិភាព។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់ និងអន្តរជាតិ គឺជារឿងជៀសមិនរួច និងជាតម្រូវការសត្យានុម័តក្នុងការអភិវឌ្ឍរបស់ ប្រទេសជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលស្តីពីការតាក់តែងច្បាប់

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលស្តីពីការតាក់តែងច្បាប់

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បាន អះអាងថា ទាំងនេះគឺជាសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចិត្តសំខាន់ៗ សំដៅធ្វើ ស្ថាប័នភាវូបនីយកម្មឲ្យទាន់ពេលវេលានូវគោលជំហរធំៗរបស់បក្ស ស្តីពីការផ្លាស់ប្ដូរថ្មី ការរៀបចំ និងប្រតិបត្តិការរបស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានក្នុងទិសដៅ “ចំណាន-បង្រួម-ខ្លាំង-ផលិតភាព-ប្រសិទ្ធភាព”។

Top